ភ្នំពេញ៖ ពិតជាក្តុកក្តួលខ្លាំងណាស់សម្រាប់តារាកំប្លែង អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម ម្ដាយបង្កើតរបស់លោកបានទទួលមរណភាពនៅសហរដ្ឋអាមេរិក ខណៈដែលលោកកំពុងនៅក្នុងប្រទេសកម្ពុជា បានត្រឹមតែមើលរូបភាពវីដេអូ Live ជិវិតចុងក្រោយរបស់ម្ដាយ ។

កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ ក្រឹម មានទុក្ខធំ ដោយសារតែម្ដាយរបស់លោកដែលមានវ័យ៩៤ឆ្នាំទៅហើយនោះ បានទទួលមរណភាពនៅសហរដ្ឋអាមេរិក ខណៈលោកនៅស្រុកខ្មែរឯនេះបានត្រឹមបង្ហូរទឹកភ្នែកជូនដំណើរអ្នកមានគុណ ។

តែទោះបីយ៉ាងនេះក៍ដោយ ក៍នាយ ក្រឹម បានសម្រេចចិត្តបួសមុខភ្លើងនៅ ស្រកខ្មែរ ដើម្បីជាកិច្ចជូនដំណើរនិងកាន់ទុក្ខម្ដាយជាទីស្រឡាញ់របស់លោក ។ តារាកំប្លែង អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម ធ្លាប់ទៅរស់នៅសហរដ្ឋអាមេរិក២ដង មកហើយ ដោយលើកទី១នៅឆ្នាំ១៩៩២ និងលើកទី២ នៅឆ្នាំ២០០៤ ហើយលោកក៍មានកូនកំពុងរស់នៅទីនោះដែរ តែក្រោយពីលោកវិលត្រឡប់មករស់នៅស្រុកខ្មែរវិញ លោកមិនដែលទៅជាន់ដីអាមេរិក ទៀតឡើយ ៕