ខេត្តស្វាយរៀង៖ សង្ឃមួយអង្គត្រូវបានញោមប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣កើត ខែជេស្ជ ឆ្នាំកុរ សំរិទ្ធិសក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតភូមិខ្សែត្រ ឃុំខ្សែត្ស ស្រុកកំពង់រោទ៍ ។

សមតកថកិច្ចបានឲ្យដឹងថា ព្រះសង្ឃដែលគិតខ្លីចងកសម្លាប់ខ្លួន មានព្រះនាម អន ថា ព្រះជន្ម៣០វស្សា ដោយបានបួសជាសង្ឃគង់នៅវត្តរាមជោក្នុងឃុំសំឡី ស្រុកកំពង់រោទ៍ ។
មុនថ្ងៃកើតហេតុ ព្រះសង្ឃខាងលើបាននិមន្តពីវត្ត មកសឹងផ្ទះញោមបង្កើត ដោយមានដីកាប្រាប់ញោមថា មិនសូវស្រួលខ្លួន ទើបមកផ្ទះ ។ ព្រះសង្ឃអង្គនេះមានជំងឺរ៉ាំរ៉ៃយូរឆ្នាំមកហើយ ដោយបានលេបថ្នាំជាប្រចាំ តែមិនបានធូរស្រាលសោះ ។ លុះដល់ម៉ោងម៉ោង៤ និង៣០នាទីទៀបភ្លឺ ស្រាប់តែប្រទះឃើញចងក សម្លាប់ខ្លួនក្នុងបន្ទប់ទឹក ដោយបានយកស្បង់ចីវរ ចងកនឹងននងផ្ទះសុគត ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។

លុះព្រឹកឡើង ក្រុមគ្រួសារបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចជំនាញស្រុក ព្រមទាំងប៉ុស្តិ៍រដ្ឋបាល ឲ្យចុះពិនិត្យព្រះកាយជាច្រើនម៉ោង រួចសន្និដ្ឋានថា ព្រះសង្ឃខាងលើ ពិតជាចងកពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕