ភ្នំពេញ៖ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកមេដាយមាសបញ្ជាក់ពីគុណភាពអន្តរជាតិចំនួន៦ពី Monde Selection Awards​ 2019 ដែលទទួលបានពីប្រទេសអ៊ីតាលី មកប្រទេសកម្ពុជាហើយកាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។

លោក លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា “ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស វិនិយោគជាចម្បងលើធនធានមនុស្សដែលមានសមត្ថភាព គ្រឿងចក្រនិងបច្ចេកវិទ្យាទំនើបចុងក្រោយ និងគ្រឿងផ្សំគុណភាពខ្ពស់ដើម្បីសម្រិតសម្រាំងគុណភាពផលិតផលគ្រប់មុខរបស់ខ្លួនឲ្យមានគុណភាពខ្ពស់កម្រិតអន្តរជាតិស័ក្តិសមជាផលិតផលកូនខ្មែរជម្រើសទីមួយសម្រាប់ប្រជាពលរដ្ឋខ្មែរពិតៗ។”

ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពអន្តរជាតិទាំង៦រួមមាន ស្រាបៀរកម្ពុជា ស្រាបៀរ Barrley Black អ៊ិចស្ត្រាស្តោត ទឹកក្រូចអាយស៍កូឡា ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មា ទឹកក្រូចអាយស៍រសជាតិផ្លែឈើចំរុះ ទឹកផ្លែឈើជូបរសជាតិគូលែន ៕