ភ្នំពេញ៖ បើទោះបីជាអ្នកនាងសុខ សោម៉ាវត្តី មានវ័យជាង៣០ឆ្នាំ និងមានកូនរួចហើយយ៉ាងណាក្តី ក៏ចំណងស្នេហ៍របស់នាង និងតារាបាល់ទាត់និងជាតារាសម្តែងប្រុស លី វ៉ាហេទ ដែលទើបមានវ័យជាង២០ឆ្នាំនោះ កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើងៗ ។

ជាក់ស្តែង នៅថ្ងៃខួបកំណើតរបស់ លី វ៉ាហេទ នាងបានររៀបដំណើរកម្សាន្តនៅមាត់សមុទ្រជាមួយគ្នា និងបានបញ្ចេញនូវសារដ៏ស្វីតមួយបន្ថែមទឿតថា៖ « Happy officially 22 year old dear brother Ly Vahed អ្នកគឺជាវត្ថុមានជីវិតម្យ៉ាងដែលបានចូលមកក្នុងជីវិតមនុស្សស្រីម្នាក់នេះអោយ នាងយំ នាងសើច នាងញញឹម នាងងរង៉ក់ នាងប្រច័ណ្ឌ នាងរំភើប នាងធាត់ និងរឿងជាច្រើនទៀត ដែលរៀបរាប់10ថ្ងៃក៏មិនអស់ដែរ។ គ្មានអីច្រើនទេគ្រាន់តែដឹងថា u ល្អ ពេលខ្លះក៏មានឈ្លោះគ្នាដែរ ព្រោះ me ងរង៉ក់ មនុស្សចាស់ម្នាក់នេះ ងរច្រើនបន្តិចហើយ តែuនៅតែទន្ទេញពាក្យថា៖

«បងអ្នករើស បងត្រូវតែទ្រាំ បងត្រូវតែលួងអូន» ជូនពរឲ្យឆាប់ជាបានមកជួយក្លឹបវិញ I know ur feeling ពេលនេះ ដឹងថាពិបាកចិត្ត តែត្រូវតែទ្រាំ និងស៊ូណា I always stay by ur side babe ម្យ៉ាងទៀតគឺសូមឲ្យសុបិន្តយើងទាំងពីរ ក្លាយជាការពិតឆាប់ៗ (អនាគតគ្រួសារយើង) ១ឆ្នាំនាំអូនដើរលេងតែ៥ទៅ១០ដងអីបានហើយ អូនដឹងបងរវល់ ហើយអាពាក្យថា ស្រលាញ់អូនមួយជីវិតនិងអត់យកទេ ព្រោះត្រូវជួបគ្នាជាតិក្រោយ អោយបងកើតមុនអូនម្ដង កុំឲ្យខុសជំនាន់ដូចជាតិនេះ»៕