ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពបាញ់សាកល្បង មីស៊ីលមួយគ្រាប់ ដែលពុំមានបញ្ជាក់ឈ្មោះឡើយ ប៉ុន្តែវាជាប្រភេទប្រព័ន្ធមីស៊ីលប្រឆាំងគ្រាប់មីស៊ីលផ្លោង (Anti-Ballistic Missile ឬ ABM) របស់រុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

ការធ្វើតេស្តសព្វាវុធខាងលើ ត្រូវបានធ្វើឡើងនៅមូលដ្ឋាន Sary-Shagan ក្នុងប្រទេសកាហ្សាក់ស្ថាន។ ក្រសួងការពារជាតិរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ ទាក់ទងនឹងការបាញ់សាកល្បងគ្រាប់មីស៊ីលនេះ ដោយគ្រាន់តែថា វាបានប្រព្រឹត្តទៅដោយ ជោគជ័យ។

គួរជម្រាបថា បើតាមការសង្ស័យ គ្រាប់មីស៊ីលនោះ អាចជាមីស៊ីលស៊េរីថ្មីនៃមីស៊ីលប្រឆាំងគ្រាប់មីស៊ីលផ្លោង A-135 ដែលជាប្រព័ន្ធការពាររបស់រុស្ស៊ី រចនា ឡើង ដើម្បីបាញ់ស្ទាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់សត្រូវ រួមទាំងគោលដៅជាច្រើនប្រភេទទៀត នៅលើ ផ្ទៃអាកាស៕