បរទេស៖ រូបភាពមួយចំនួននៅក្នុងអត្ថបទនេះ ហាក់បីដូចជាគួរឲ្យខ្លាចបន្តិចហើយ ម្យ៉ាងទៀតធ្វើឲ្យមនុស្សជាច្រើន មិនសប្បាយចិត្តនោះឡើយ តែកុំយល់ច្រឡំ ពីព្រោះរូបភាពទាំងនេះ គឺជាប្រពៃណីនេសាទត្រីសមុទ្រ ដូចជាត្រីហ្លូម៉ា និងត្រីបាឡែន ដែលត្រូបបានច្បាប់កំណត់ ឲ្យប្រជានេសាទនៅលើកោះ Streymoy ដែលបានចាប់អនុវត្តិប្រពៃណីនេះឡើង តាំងពីចុងសតវត្សទី១៦មកម្ល៉េះ ។

បើតាមប្រវត្តិខ្លះៗ ប្រជាជននៅលើកោះនេះស្ទើរតែ៩០ភាគរយ ប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិត និងធ្វើមុខជំនួញជួញដូរ ហើយច្បាប់នេសាទតាមប្រពៃណីនេះ ត្រូវបានប្រជាពលរដ្ឋលើកោះនេះ បង្កើតឡើងដើម្បីយកសាច់ត្រីបាឡែន មកធ្វើជាម្ហូបទទួលទានយ៉ាងសាហាវបំផុត ដែលស្ថិតនៅតាមបណ្តោយមហាសមុទ្រអាត្លង់ទិក ហើយពលរដ្ឋទាំងនោះ បាននេសាទត្រីបាឡែនចំនួន២០០ក្បាល និងត្រីហ្លូម៉ា ចំនួន៤០ក្បាល ធ្វើឲ្យពណ៌ទឹកសមុទ្រនៅតំបន់នោះ ប្រែក្លាយទៅជាពណ៌ក្រហមឆ្អិនឆ្អៅ ដែលគេហៅថាសមុទ្រឈាម ។

ក្រោយពីរូបភាព និងប្រវត្តិខ្លះៗដែលជាប្រពៃណី របស់ប្រជាជននៅតំបន់ខាងលើ បានបង្ហោះនៅលើបណ្តាញសង្គមរួចមក ត្រូវបានព័ត៌មានបរទេសល្បីៗយកទៅចុះផ្សាយ ត្រូវរងការរិះគន់ពេញពិភពលោក ពិសេសអ្នកលេងបណ្តាញសង្គមរាប់រយលាននាក់៕