ស៊ន ស្រីនិច ក្លាយ​ជាអ្នក​មាន​សំណាង​ធំ​បំផុត​ ពុំ​ធ្លាប់​មាន​ ប្រចាំ​ភូមិ​ត្រពាំង​​​មាន់​ ឃុំ​ព្នាយ​​ ស្រុក​សំរោងទង​​ ខេត្ត​កំពង់ស្ពឺ​ ព្រោះ​តែ​បាន​​ឈ្នះ​រង្វាន់​រហូត​ដល់​៤០​លាន​រៀល ​​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​​វើក។ កម្មការិនី​រោងចក្រ​​រូប​នេះ​​ថ្លែង​​ថា​ «ពី​ដើម​មក​ មិន​ដែល​មាន​អ្នក​​ណា ​ត្រូវ​រង្វាន់​ធំ​អ្វី​នៅ​ភូមិ​ខ្ញុំ​ឡើយ​ មិន​ថា​ផលិតផល​ដទៃ​ក៏ដោយ។ ដល់​ពេល​ត្រូវ​រង្វាន់​ធំ​អញ្ចេះ​ ទៅ​ណាមក​ណា​​​ក៏​គេ​មើលដែរ​​ ហើយ​​សួរ​​នេះ​​សួរ​​​នោះ»។

ស្រីនិច ជាប់​ចិត្ត​​នឹង​​​រសជាតិ​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ វើក។ នាង​តែង​ញ៉ាំភេសជ្ជៈ​​រាល់​​ព្រឹក​​ មុន​ពេល​ចេញ​ទៅ​ធ្វើ​ការ​ ដោយសារ​វាជួយ​នាង​កាត់​បន្ថយភាព​នឿយ​ហត់​ និង​ជំនួយ​​ស្មារតី។ ​កម្មការិនីដដែល​បន្ថែម​ទៀត​ថា «​តាម​ពិត​ ខ្ញុំ​ញ៉ាំ​មិន​ទាំង​រំពឹង​ថា​​​គេ​ដាក់​រង្វាន់​ផង​ទេ។ នៅ​ពេល​ត្រូវ​រង្វាន់​ដោយ​ចៃដន្យ​អញ្ចឹង​ ធ្វើ​ឲ្យ​​ខ្ញុំ​សែន​ត្រេក​អរ ហើយ​ប្រាក់​រង្វាន់​នេះ​ ខ្ញុំ​ក៏​មិន​ទាន់​​ដឹង​​ត្រូវ​ធ្វើ​អ្វី​ដែរ​ ដោយសារ​​បាន​មក​ដោយ​គ្មាន​ការ​គ្រោង​ទុក»​៕