ខេត្តកណ្ដាល​៖ កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយ បានកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ហម សារេន ក្នុងភូមិពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ដោយជនល្មើសជាបងថ្លៃ បានកាប់ប្អូនថ្លៃ ស្លាប់ក្នុងថ្លុកឈាម ។

យោងតាមការឲ្យដឹង ពីនគរបាលស្រុកកោះធំ បានប្រាប់ថា ជនរងគ្រោះឈ្មោះ ឡឹង លី ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ បានស្លាប់នៅកន្លែងកើតហេតុ ដែលគេស្គាល់ថា ជាប្អូនថ្លៃរបស់ជនល្មើសជាឃាតក។ ជនសង្ស័យជាបងថ្លៃមានឈ្មោះ ផាន់ ម៉ៃ ភេទប្រុស រស់នៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា ។

រឿងហេតុខាងលើត្រូវបានគេបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទ ស្រាប់តែជនសង្ស័យជាបងថ្លៃបានដើរចូលពីក្រោយ រួចយកកណ្តៀវកាប់ពីក្រោយ ហើយក៏បានរត់គេចខ្លួនចូលក្នុងព្រៃខាងមុខផ្ទះបាត់ស្រមោល ហើយមូលហេតុនៃការកាប់សម្លាប់បងប្អូនឯងនេះ គឺកើតចេញពីការច្រណែនគ្នា ៕