ប្លែកៗពីនេះពីនោះ ៖ តាមការប្រកួតផ្តាច់ព្រ័តរវាងក្រុម Liverpool និងក្រុម Spurs ដែលលទ្ធផលទទួលបាន 2-0 ក្នុងការប្រកួតជម្រើសជើងឯក UEFA Champions League 2019 ស្ថិតនៅក្នុងទីក្រុងម៉ាទ្រិដប្រទេសអេស្ប៉ាញ កាលពីយប់មិញ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ធ្វើឲ្យអ្នកមើលរាប់សែនអ្នកចាប់អារម្មណ៍ខ្លាំងទៅលើ តារាបង្ហាញម៉ូដម្នាក់ ឈ្មោះនាង Kensey ដែលមានអ្នក follow នៅក្នុង Instagram ជាង៣ពាន់នាក់ បានស្លៀកពាក់ឈុតហែលទឹក រត់ចូលក្នុងតារាងបាល់ទាត់ ខណៈពេលកំពុងប្រកួត។

បើតាមការសួរនាំពីសមត្ថកិច្ច នាង Kensey បានឆ្លើយថា នាងរត់ចូលក្នុងតារាងបាល់ទាត់នោះ គឺដើម្បីប្រូម៉ូតឈុតហែលទឹករបស់នាង និងគេហទំព័រឈ្មោះថា Vitaly Uncensored ហើយនិង Promote Channel youtube ផ្ទាល់ខ្លួននាង ហើយម្យ៉ាងទៀតគឺចង់តវ៉ាឲ្យមិត្តប្រុសរបស់នាង ដែលជាប់ក្នុងបញ្ជីខ្មៅហាមមិនឲ្យចូលមើលបាល់ទាត់គ្រប់ការប្រកួតទាំងអស់ ព្រោះតែគាត់ធ្លាប់រត់ចូលតារាងបាល់ទាត់ដូច្នេះដែរ កាលពីឆ្នាំ២០១៤កន្លងមកនេះ ៕