ចិន៖ បើតាមសេចក្តីប្រកាសពីទីស្នាក់កណ្តាល Huawei ក្នុងទីក្រុង ស៊ិនជិន (Shenzhen) នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា ក្រុមហ៊ុន Huawei បានដាក់សំណើមួយសម្រាប់ការវិនិច្ឆ័យជាសង្ខេប ដែលជាផ្នែកមួយនៃដំណើរការ ដើម្បីតស៊ូមតិនឹងធម្មនុញ្ញមាត្រា ៨៨៩ នៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំ ២០១៩(NDAA 2019) ហើយវាក៏ជាការអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់យុទ្ធនាការរបស់ខ្លួនក្នុងការប្រឆាំងនឹងក្រុមហ៊ុន Huawei ដោយសារតែវាមិនអាចជួយអ្វីបាន ក្នុងការដោះស្រាយបញ្ហាសន្តិសុខអ៊ីនធឺណិតនោះទេ។

លោក Song Liuping ប្រធានការិយាល័យច្បាប់របស់ក្រុមហ៊ុន Huawei បានលើកឡើងថា ការហាមឃាត់ក្រុមហ៊ុន Huawei ដោយយកបញ្ហាសន្តិសុខអ៊ីនធឺណិត មកធ្វើជាលេសនោះ វានឹងមិនអាចជួយធ្វើឱ្យបណ្តាញទំនាក់ទំនងមួយនេះ កាន់តែមានសុវត្ថិភាពនោះទេ តែវាគឺជាកំហុស និងបង្វែរការយកចិត្តទុកដាក់ ទៅលើអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដ ដែលយើងកំពុងប្រឈម តែប៉ុណ្ណោះ ។
លោក Song Liuping បានសង្កត់ធ្ងន់ថា អ្នកនយោបាយរបស់សហរដ្ឋអាមេរិក កំពុងតែប្រើកម្លាំងនៃប្រជាជាតិទាំងមូល ដើម្បីវាយបកមកលើក្រុមហ៊ុនឯកជន ហើយវាពិតមិនធម្មតានោះទេ និងស្ទើរតែមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ហើយថា រដ្ឋាភិបាលអាមេរិកមិនបានផ្តល់ភស្តុតាង ដើម្បីបង្ហាញអំពីការគំរាមកំហែងរបស់ក្រុមហ៊ុន Huawei លើផ្នែកសន្តិសុខអ៊ីនធឺណិតនោះទេ គ្មានកាំភ្លើងគ្មានផ្សែង មានតែការប៉ាន់ស្មានតែប៉ុណ្ណោះ ។

ទាក់ទងដល់ការបញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជី EL “Entity List” ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីពីរសប្តាហ៍មុន លោក Song Liuping បានថ្លែងថា ៖ « ថ្ងៃនេះវាជាគំរូគ្រោះថ្នាក់ទូរគមនាគមន៍ថ្នាក់ជាប្រព័ន្ធ និង Huawei តែថ្ងៃស្អែក វាអាចជាវិស័យឧស្សាហកម្មរបស់អ្នក ក្រុមហ៊ុនរបស់អ្នក និងអាចជាអតិថិជនរបស់អ្នក ហើយថា៖«ប្រព័ន្ធតុលាការគឺជាខ្សែការពារចុងក្រោយ សម្រាប់ស្វែងរកយុត្តិធម៌។ ក្រុមហ៊ុន Huawei មានទំនុកចិត្តលើឯករាជ្យភាព និងសុច្ចរិតភាព នៃប្រព័ន្ធតុលាការរបស់សហរដ្ឋអាមេរិក។ យើងសង្ឃឹមថា កំហុសនៅក្នុង NDAA អាចត្រូវបានកែតម្រូវដោយតុលាការ»៕