ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃបុរសម្នាក់ទៀតហើយដែលមានឈ្មោះ សោម សាវ៉ាត អាយុ ៣៩ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកម្មករសំណង់ រស់នៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់ទីលំនៅដ្ឋានផ្ទាល់ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ លោក សោម សាវ៉ាត បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះចំពោះជីវភាពគ្រួសារគឺមិនធូរធាណាស់ណានោះទេ ព្រោះមានមុខរបរត្រឹមធ្វើជាកម្មករសំណង់ ដើម្បីទទួលបានចំណូលគ្រាន់ផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារប្រចាំថ្ងៃ។ លោកបានបន្តឱ្យដឹងទៀតថា៖ ដោយឡែក កាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលរៀបចេញទៅធ្វើការសំណង់ដូចសព្វដង ជួនជាចៃដន្យស្រាប់តែម៉ូតូបែកកងទាំងព្រឹក មិនអាចជិះទៅធ្វើការបាន លោកក៏ដើរចេញពីផ្ទះទៅទិញភេសជ្ជៈ ខារ៉ាបាវ មួយកំប៉ុង ពីអ្នកលក់ដែលស្ថិតនៅក្បែរផ្ទះដើម្បីទទួលទាន។

លុះពេលគាស់ក្រវិលកំប៉ុង ក៏ឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកក៏បានស្រែកប្រាប់អ្នកលក់ និងមនុស្សនៅជិតគ្នាឱ្យជួយមើល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់ ។ លោកបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកទៅសងបំណុលធនាគារឯកជន ហើយទុកមួយចំនួនទៀតសម្រាប់សង់ផ្ទះ និងបង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕