ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបគឿងញៀន១ករណី ឃាត់បានជនសង្ស័យប្រុសស្រី២នាក់ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្រុម ១១ ភូមិ. ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ។

ជនសង្ស័យទី.១ ឈ្មោះ ផន វណ្ណឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត ភូមិត្រពាំងទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត វត្ថតាងដកហូតបានពីខ្លូនជនសង្ស័យរូមមាន ម្សៅពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់ ទរស័ព្ទ ២ គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត ។ ទី២ ឈ្មោះ នូវ ដាលីន ហៅក្រៅអាពីន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ.មុខរបរចុងភៅ ទីកន្លែងកំណើត ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕