ខេត្តព្រះវិហារ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ។

ជនសង្ស័យឈ្មោះ រឿង វឿន (ហៅវី) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទឹកថ្លា ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
វត្ថុតាងដកហូតមាន ៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០១កញ្ចប់ , ជញ្ជីងថ្លឹងគ្រឿងញៀន០១ , រថយន្តម៉ាកកាម៉ារីបាឡែន ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕