រាជធានីភ្នំពេញ ៖ បើតាមហ្វេសប៊ុករបស់អគ្គិសនីកម្ពុជា-EDC បានជម្រាបជូនព័ត៌មានបន្ថែមថា ករណី​ដាច់​ចរន្តអគ្គិសនី​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ចំនួន ដោយសារ​មាន​បាតុភូត​រន្ទះបាញ់​ខ្លាំង មក​លើ​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់ ២៣០​គីឡូ​វុ​៉​ល​(230KV) ពី​អនុ​ស្ថានីយ​តាកែវ (GS TK) មក​រាជធានី​ភ្នំពេញ ទោះបីជា​មាន​ខ្សែការពារ​រន្ទះ​រួច​ហើយ​ក៏​ដោយ​ ។

ក្រុមការងារ​អគ្គិសនី​កម្ពុជា​កំពុង​តែ​សិក្សា​ជាមួយ​ក្រុមហ៊ុន SIEMENS របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​សិក្សា​តម្លើង​ប្រព័ន្ធ​ខ្សែការពារ​រន្ទះ​បន្ថែម​ លើ​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​នេះ​ ។

ក្រុមការងារ​បច្ចេកទេស​បាន​ស្តារ​ប្រព័ន្ធ និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​ទាំងស្រុង​នៅ វេលា​ម៉ោង​១៥និង១៥​នាទី​រសៀល​ ។

សូមរម្លឹក​ថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤:១០នាទីរសៀល មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីអនុស្ថានីយតាកែវ (GS TK) មករាជធានីភ្នំពេញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ៕