រាជធានី​ភ្នំពេញ ៖ នៅវេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ មាន​ករណី​លោត​ឌី​ស្យុ​ង​ទ័​រ​ទ្វារ​ចរន្ត​តង់ស្យុង​ខ្ពស់​២៣០​គីឡូវ៉ុល ពី​អនុ​ស្ថានីយ​តាកែវ​(GS TK) មក​រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន នេះ​បើ​តាម​ការ​ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ។

យ៉ាងណា​នៅ​ពេល​នេះ ក្រុមការងារ​បច្ចេកទេស​កំពុងធ្វើការ​ពិនិត្យ ដើម្បី​ស្តារ​ប្រព័ន្ធ និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​ការ​ដាច់​ចរន្តអគ្គិសនី​នេះ យើងខ្ញុំ​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត ។

គិត​ត្រឹម​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ដដែល​នេះ នៅ​ក្រុង​ភ្នំពេញ​ ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើការ​ភ្ជាប់​​​ចរន្តអគ្គិសនី​ឲ្យប្រើប្រាស់​ឡើង​វិញ​ហើយ ៕