ខេត្តតាកែវ៖ នៅវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់គោរបស់ប្រជាពលរដ្ឋងាប់អស់ចំនួន៤ក្បាល ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិអូរប៉ូ ឃុំសំបួរ ស្រុកទ្រាំង ធ្វើឲ្យម្ចាស់ខាតបង់ធ្ងន់ក យំលែងចេញ។

សត្វគោដែលត្រូវរន្ទះបាញ់ងាប់នេះ មានមេចំនួន២ក្បាល និងកូនញីចំនួន២ក្បាល មានម្ចាស់ឈ្មោះសោ ឆាន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សូមបញ្ជាក់ថា ចូលមកដល់រដូវដើមឆ្នាំនេះ គ្រោះធម្មជាតិផ្គររន្ទះ បានបាញ់សម្លាប់ជីវិតមនុស្ស និងសត្វជាហូរហែ។ ដូចនេះ ប្រជាពលរដ្ឋគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ មិនត្រូវកាន់ឧបករណ៍ចម្លងអគ្គិសនីពេលមេឃកំពុងភ្លៀង និងត្រូវរកកន្លែងមានសុវត្ថិភាពជ្រកឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងមានគ្រោះថ្នាក់ដល់អាយុវជីវិត ដោយសារផ្គររន្ទះ៕