ភ្នំពេញ៖ ក្រោយចោរចូលលួចគាស់ផ្ទះ ដោយបានរុករើ ក្នុងបន្ទប់យកលុយអស់ប្រមាណ៥ម៉ឺនដុល្លារ លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់ បានអំពាវនាវ សុំការជួយអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ព្រោះលោកគ្មានសង្ឃឹមក្នុងការពឹងពាក់លើសមត្ថកិច្ចខណ្ឌទួលគោក ទេ លោកថា ប្រសិនបើមានការជួយអន្តរាគមន៍ពីសម្តេច នោះនឹងឆាប់ស្រាវជ្រាវរកជនល្មើសបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាក់ជាពុំខាន។

ថ្មីៗនេះ លោកព្រហ្ម ម៉ាញ បានបង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា ៖ «ខ្ញុំបាទក៏សូមរំឭក ក៏ដូចជាផ្តាំដែរ ដល់អាជ្ញាធរដែនដីបឹងកក់២នេះ និងខណ្ឌទួលគោក ឥឡូវខ្ញុំមកធ្វើកោសល្យវិច័យផង មកកត់ត្រាឡើងពីរថ្ងៃ អ៊ីចឹងសុំឲ្យខ្ញុំមានសង្ឃឹមផង ព្រោះខ្ញុំសំណូមពរនេះ ដោយសារលើកទី១ ខ្ញុំបានបាត់ខ្សែកតម្លៃ៣ពាន់ជាង ហើយគ្រាន់តែមកកត់ត្រាចុះឡើង ៥ទៅ៦ឆ្នាំហើយ អត់មានរកឃើញ អត់មានដំណឹងមកប្រាប់ខ្ញុំទៀត អ៊ីចឹងខ្ញុំអស់សង្ឃឹម តែឥឡូវនេះ ខ្ញុំសុំឲ្យមានទំនុកចិត្ត ជាពិសេសសុំឲ្យថ្នាក់លើមេត្តាជួយដាស់តឿនបន្ថែមផង បីថ្ងៃហើយ….ឲ្យតែមានប្រសាសន៍សម្តេច គឺត្រូវបានផល តែម្តង »។

កាលពីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ វីរៈសិល្បករ និងជាតារាចម្រៀងអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ ត្រូវចោរចូលគាស់ផ្ទះ ដោយបានរុករើ ក្នុងបន្ទប់យកលុយអស់ប្រមាណ៥ម៉ឺនដុល្លារ ។
ខណៈបើគិតមកទល់នឹងពេលនេះ គឺមានរយៈពេល៣ថ្ងៃហើយ តែហាក់មិនទាន់ឃើញតម្រុយនៅឡើយទេ។ ហេតុនេះហើយ ទើបធ្វើឲ្យលោកបង្ខំចិត្ត អំពាវនាវតាមបណ្តាញហ្វេសប៊ុក សុំការជួយអន្តរាគមន៍ពីសម្ដេចនឹងពេលនេះ គឺមានរយៈពេល៣ថ្ងៃហើយ តែហាក់មិនទាន់ឃើញតម្រុយនៅឡើយទេ។ ហេតុនេះហើយ ទើបធ្វើឲ្យលោកបង្ខំចិត្ត អំពាវនាវតាមបណ្តាញហ្វេសប៊ុក សុំការជួយអន្តរាគមន៍ពីសម្ដេចហ៊ុន សែន ៕