ខេត្តកណ្តាល ៖ នារី​វ័យក្មេង​ជា​មនុស្ស​ខ្សោយ​បញ្ញា​ម្នាក់ ស្នាក់​នៅ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ទាយ​ព្រាប ត្រូវ​យុវជន​៣​នាក់ ដែល​នៅ​ក្នុង​មណ្ឌល​ជាមួយ​គ្នា ល្បួង​នាង​យក​ទៅ​រំលោភ​បូក រហូត​ដល់​បាន​សម្រេច​ម្តងម្នាក់​ៗ នៅ​ក្នុង​សួនច្បារ ចុង​ក្រោយ​នារី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ទាំង​៣​នាក់ នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​រំលោភ​បូក​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែ ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​សួនច្បារ​ក្នុង​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ទាយ​ព្រាប ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ។

នារី​រង​គ្រោះ​គឺជា​ជន​ខ្សោយ​បញ្ញា មាន​អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​មណ្ឌល​ខាងលើ ។ ចំណែកឯ យុវជន​ទាំង​៣​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន រួម​មាន ទី​១-​ឈ្មោះ​ចែ​ម ចុន អាយុ ១៦​ឆ្នាំ ទី​២-​ឈ្មោះ​ប៉ូច គង់ អាយុ​១៨​ឆ្នាំ និង​៣-​ឈ្មោះ​បាន ម៉េ​ង អាយុ​២៩​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​រៀន​ជួសជុល​ម៉ូតូ និង​ស្នាក់​នៅ​ក្នុង​មណ្ឌល​កើតហេតុ​ខាងលើ ជាមួយ​នារី​រង​គ្រោះ​ដែរ ។

សមត្ថកិច្ច​ដែល​បាន​ឲ្យ​ដឹង​ថា កន្លង​មក ជនសង្ស័យ​ទាំង​៣​នាក់ ធ្លាប់​បាន​ល្បួង​នារី​រង​គ្រោះ​ទៅ​រួម​ភេទ​បាន​សម្រេច​គ្រប់​ៗ​គ្នា ដោយ​អ្នកខ្លះ​បាន​សម្រេច​១​ដង ខ្លះ​២​ដង និង​ខ្លះ​ទៀត​៣​ដង ឯណោះ ប៉ុន្តែ​មិន​ដែល​ត្រូវ​បាន​នាង​ប្តឹង​ម្តងណា​នោះ​ឡើយ ។ លុះ​មក​ដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ឧសភា នារី​រង​គ្រោះ និង​ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​អង្គុយ​មើល​ទូរទស្សន៍ នៅ​ក្នុង​មណ្ឌល​ជាមួយ​គ្នា បន្ទាប់​មក​យុវជន​ឈ្មោះ ចែ​ម ចុន បាន​ហៅ​នារី​រង​គ្រោះ​ឱ្យ​ចេញ​ក្រៅ​បន្ទប់ ពេល​នោះ នារី​រង​គ្រោះ​ក៏​បាន​ចេញ​ទៅ​តាម ។ ក្រោយមក​យុវជន​នោះ បាន​ប្រាប់​នាង​ថា «​ឱ្យ​បង​ឈ្មោះ ម៉េ​ង នេះ​១​ទៅ​(​រួមរ័ក​)» បន្ទាប់​មក​នារី​រង​គ្រោះ ក៏​បាន​យល់ព្រម ទើប​ឈ្មោះ​បាន ម៉េ​ង បាន​ដឹក​ដៃ​នារី​រង​គ្រោះ ចូល​ទៅ​ក្នុង​សួនច្បារ​ខាង​មុខ ហើយ​បាន​រួម​ភេទ​រហូត​បាន​សម្រេច​តែ​ម្តង ទើប​ឈ្មោះ​បាន ម៉េ​ង ក្រោក​ស្លៀកខោ​ដើរ​ចេញ ។ ចំណែក​នារី​រង​គ្រោះ​មិន​ទាន់​ក្រោក​ផង ស្រាប់តែ​យុវជន​ឈ្មោះ​ចែ​ម ចុន បាន​ចូល​ទៅ​រួម​ភេទ​បន្ត​ទៀត រហូត​បាន​សម្រេច​ដែរ ។ រួច​ហើយ​យុវជន​ឈ្មោះ ចែ​ម ចុន បាន​ក្រោក​ដើរ​ចេញ ទើប​យុវជន​ឈ្មោះ​ប៉ូច គង់ បាន​ចូល​ទៅ​រួម​ភេទ រហូត​បាន​សម្រេច​ក្រោយ​គេ ។

សមត្ថកិច្ច​ដែល​បាន​បញ្ជាក់​ថា លុះ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នគរបាល​ស្រុក​អង្គស្នួល សុំ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ពី​បទ​រំលោភ​បូក ។ លុះដល់​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​ក៏​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ នាំ​យក​ទៅ​សាកសួរ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ចែ​ម ចុន បាន​សារភាព​ថា ខ្លួន​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​នារី​រង​គ្រោះ ដោយ​ស្ម័គ្រចិត្ត​គ្មាន​ការ​បង្ខិតបង្ខំ បាន​សម្រេច​ចំនួន​៣​ដង រួច​មក​ហើយ ។ ចំណែក​ឈ្មោះ​បាន ម៉េ​ង បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ បាន​សម្រេច​ម្តង​។ រីឯ​ឈ្មោះ ប៉ូច គង់ បាន​សារភាព​ថា​ខ្លួន ធ្លាប់​បាន​រួម​ភេទ​ជាមួយ​នាង បាន​សម្រេច​ចំនួន​២​ដង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​តុលាការ បន្ត​នីតិ​ត​វិធី​ច្បាប់ ៕