កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់មួយ បានកើតឡើងដោយយុវជន២នាក់ បានបើកម៉ូតូម៉ាកយ៉ាម៉ាហាអ៊ិចហ្សាយធើ គ្មានស្លាកលេខ ទៅបុកធុងទឹក ហើយម៉ូតូបានជាប់នៅក្នុងធុងទឹក គួរឲ្យញាក់សាច់ ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុចមុខដីភូមិ ឈ្មោះ តុង ឡយ ស្ថិតនៅក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បុរសបង្កទាំង២នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះ ផល្លា ធា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បានរងរបួសធ្ងន់ បានឌុបបុរសម្នាក់ទៀតឈ្មោះ ជឿន លី ភេទប្រុស អាយុ១៨ឆ្នាំ បានរងរបួសស្រាល ។ បើតាមការឲ្យដឹង ពីអ្នកឃើញហេតុការណ៍បានប្រាប់ថា គេបានឃើញបុរសទាំង២នាក់ខាងលើនេះ ជិះម៉ូតូយ៉ាងលឿន ពីកើតទៅលិខ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូតទៅបុកធុងទឹកជ័រ ពណ៌ខៀង ដែលម្ចាស់គេទុកនៅជាយផ្លូវខាងជើង បណ្តាលឲ្យធ្លុះចូលក្នុងទុងទឹកនោះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺការបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយអ្នកជិះពីក្រោយមិនពាក់មួកសុវត្ថិភាព ៕