សិល្បៈ៖ ទស្សនិកជនជាច្រើនប្រាកដជាបានជ្រាបច្បាស់ហើយថា កាលពីប៉ុន្មានថ្ងៃមុន ពោលគឺថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកនាង ឱក សុគន្ធកញ្ញា មានអ្នកគាំទ្រជាច្រើនបានចំអន់លេងសើចជាមួយលោក ឆន សុវណ្ណារាជ ដែលជាដៃគូចាស់វស្សាជាមួយតារាចម្រៀងស្រីជួរមុខខាងលើថាលោកខូចចិត្ត ។

នៅក្នុងការចំអន់លេងសើចនោះផងដែរ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាស៊ែររូបថតរបស់លោក ឆន សុវណ្ណារាជ ដែលបានចូលរួមក្នុងពិធីអាពាហ៍អាពាហ៍របស់អ្នកនាង ឱក សុគន្ធកញ្ញា ដោយសរសេរចំណងជើងបទចម្រៀងមនោសញ្ចេតនាឈឺចាប់ជាច្រើបទរបស់លោក ឆន សុវណ្ណារាជ កន្លងៗ ក្នុងន័យ Troll លេងកម្សាន្ត ។

មិនតែប៉ុណ្ណោះ ស្រាប់តែកាលពីម្សិលមិញនេះ នៅលើឆាកប្រគំតន្ត្រីទេសចរណ៍របស់ភេសជ្ជៈប៉ូវកម្លាំង Red Ant ក្នុងទឹកដីខេត្តតាកែវ តារាចម្រៀងម្ចាស់បទ «ផឹកលួងខ្លួនឯង» រូបនេះ ត្រូវបានពិធីករ ពិធីការិនី និយាយឌឺដង ផ្លែផ្កា ទាក់ទងនឹងប្រធានបទខាងលើ ដែលធ្វើឲ្យមានសំឡេង ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងពីសំណាក់ទស្សនិកជមដែលបានទៅទស្សនាផ្ទាល់ ។
ចង់ដឹងថា តើក្នុងឱកាសនោះមានភាពសប្បាយរីករាយប៉ុណ្ណា សូមទស្សនាវីដេអូឃ្លីបខាងក្រោម ៖
សហការី KBN