ភ្នំពេញ៖ បុរសជាអ្នកប្រកបរបរ លាងម៉ូតូម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ខ្លួនបានកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៧ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីប្រព្រឹត្តអំពើរំលោភសេពសន្ទវៈ លើក្មេងស្រីជាអនីតិជន អាយុទើប៨ឆ្នាំ កាលពីវេលាម៉ោងយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួល ចំណុចក្នុងភូមិខាងលើ ខណៈដែលឪពុកម្តាយមិននៅផ្ទះ ។

ជនសង្ស័យឈ្មោះ ស៊ក សេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួល ក្រុម៧ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង មានប្រពន្ធ មានកូនស្រីម្នាក់ ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ន ដ ន អាយុ៨ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមការបំភ្លឺ ពីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃទីទី១៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីឃើញទឹកមុខកូន សរង៉ូតស្រង៉ាត់ ងឿងឆ្ងល់ នាំកូនស្រីងូតទឹក ស្រាប់តែឃើញប្រដាប់ភេទកូនស្រី ហូរឈាម សង្ស័យសួរនាំ តែកូនមិនប្រាប់ រហូតដល់បងស្រីម្នាក់ទៀត ត្រូវជាអ៊ុំស្រីរបស់ក្មេងរងគ្រោះ លួងសាកសួរ ទើបក្មេងរងគ្រោះ និយាយប្រាប់ ជនសង្ស័យឈ្មោះ ស៊ក សេង ចាប់រំលោភសេពសន្ទវៈ យកម្រាមដៃលូកខ្វេះ ដល់ព្រឹកថ្ងៃទី១៨ ខែឧសភា នេះរត់ទៅប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។

តាមសម្តីឪពុកក្មេងស្រី បានឲ្យដឹងថា គាត់ក៏មិននឹកស្មានដល់មានរឿងដល់ថ្នាក់នេះដែរ ដោយស្នាក់នៅក្បែរខាងគ្នា ទុកចិត្ត នៅវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ប្រពន្ធជាប់រវល់ធ្វើការ ខ្លួនជួបជុំមិត្តភក្ដិផឹកសុីក្នុងភូមិ ហើយបានពឹងជនសង្ស័យ ប្រើឲ្យឌុបកូនស្រីខ្លួនមកយកនំ នៅកន្លែងខ្លួនផឹក ហើយឲ្យឌុបវិលត្រឡប់ទៅផ្ទះវិញ មិននឹកស្មានដល់ មិនចាប់អារម្មណ៍ រហូតដល់ព្រឹកថ្ងៃទី១៧ ខែឧសភា ទើបបែកធ្លាយរឿង ហួសចិត្តបែបនេះ ។

ជនសង្ស័យ ក្រោយពីសមត្ថកិច្ចចាប់ខ្លួន មិនបានសារភាពឲ្យបានសុីជម្រៅដែរ ឆ្លើយបានត្រឹមតែស្ទាប តែទោះជាយ៉ាងណាក្តី ក្មេងស្រី បានចង្អុលមុខហើយ ជនសង្ស័យពិតជាបានប្រព្រឹត្តមែន ។

ក្មេងស្រីក្នុងសភាព ហូរឈាមរហូត ក្រោយពី សមត្ថកិច្ចសាកសួរ ទទួលបណ្តឹងហើយ បានឲ្យអាណាព្យាបាល ឪពុកម្តាយ នាំបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងភ្នំពេញ ដើម្បីសម្រាកព្យាបាល ។ ចំណែកជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕