ខេត្តឧត្តរមានជ័យ៖ បុគ្គលិកឥទានម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ឃាត់ខ្លួនតាមបញ្ជាររបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធក្នុងករណីរំលោភលើទំនុកចិត្ត ដែលប្តឹងចោទប្រកាន់ពីតំណាងធនាគារស្ថាបនាសាខាស្រុកត្រពាំងប្រាសាទ។ កាឃាត់ខ្លួននេះធ្វើឡើងកាលពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ។

ជនសង្ស័យ ឈ្មោះ អ៊ូ ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីឥណទាន(ធនាគារស្ថាបនា) ស្នាក់នៅភូមិ-ឃុំ-ស្រុកត្រពាំងប្រាសាទ។ករណីឃាត់ខ្លួនមន្ត្រីរូបនេះតាមបញ្ជាររបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធក្នុងករណីរំលោភលើទំនុកចិត្តដែលប្តឹងចោទប្រកាន់ពីតំណាងធនាគារស្ថាបនាសាខាស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកលុយដែលអតិថិជនបង់ឱ្យធនាគារតាមរយ:ខ្លួនដែលជាបុគ្គលិកទទួលផ្នែកឥណទាន ចំនួន១២.៣៥០.០០០រៀល ពីអតិថិជនចំនួន៧នាក់ពិតប្រាកដមែន។
ជនសង្ស័យ ត្រូវបានផ្នែកជំនាញនគរបាលស្រុកត្រពាំងប្រាសាទ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕