ខេត្តបាត់ដំបង៖ ហេតុការណ៍ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី១៥នាក់ (ស្រី៦នាក់) នៅក្នុងឃុំចំនួន៦ផ្សេងៗគ្នា ពុលក្ដាម បង្កឲ្យានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកមោងប្ញស្សី ។

មុនពេលកើតហេតុ ប្រជាពលរដ្ឋដែលនៅក្នុងឃុំចំនួន៦ផ្សេងៗគ្នា បានទិញក្តាមពី ផ្សារមោងប្ញស្សី យកទៅធ្វើម្ហូបហូបនៅតាមផ្ទះរៀងៗខ្លួន។ លុះហូបរួចហើយ ស្រាប់តែមានអាការៈពុលរាគរួសក្អួតចង្អោរ ចំនួន១៥នាក់ (ស្រី៦នាក់) និងត្រូវបានក្រុមគ្រួសារដឹកយកមកសង្រ្គោះនៅនៅមន្ទីរពេទ្យបង្អែកមោងប្ញស្សី ។ តែពុំមានគោ្រះថ្នាក់អាយុជីវិតទេ។

ជនរងគ្រោះចំនួន១៥នាក់(ស្រី៦នាក់) នៅក្នុងឃុំចំនួន៦ផ្សេងៗគ្នា រួមមាន៖ ឃុំជ្រៃ ២នាក់ ឃុំរបស់មង្គល ២នាក់ ឃុំតាលាស់ ៣នាក់ ឃុំព្រៃតូច ១នាក់ និងឃុំគារ ២នាក់។
ជនរងគ្រោះដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកមោងប្ញស្សី នោះ ខ្លះបានធូរស្រាលជាបណ្ដើរៗហើយ៕