ភ្នំពេញ៖ អ្នក​ឈ្នះ​រង្វាន់​៤០លាន​​រៀល ពី​​ក្រវ៉ិល​កំប៉ុង​ស្រាបៀរ​កម្ពុជា ឲ្យ​ដឹង​ថា​ រង្វាន់​ដ៏​សន្ធឹក​សន្ធាប់​នេះ​​ជួយ​​ពួក​គាត់​ក្នុង​ការ​​ពង្រីក​មុខ​របរ​បន្ថែម។ ជាក់​ស្ដែង​​​ លោក អឿន ចំរើន អា​ជីវករ​លក់​ដូរ​​សម្លៀក​បំពាក់​​នៅ​​ខេត្ត​កណ្ដាល​​ ​ឈ្នះ​រង្វាន់​៤០​លាន​រៀល​​​ពី​ស្រាបៀរ​កម្ពុជា។

លោក ចំរើន ឲ្យ​ដឹង​​ថា៖ «ប្រពន្ធ​ខ្ញុំ​ទិញ​ក្លាសេ​ទុក​ក្នុង​ទូ​ទឹក​កកឲ្យ​​ជា​ប្រចាំ។ ពេល​​ត្រូវ​​រង្វាន់​ជាលុយ​​ចំនួន​​ច្រើន​បែ​ប​នេះ​​ ខ្ញុំ​ភ្ជាក់​ផ្អើល​មែន​ទែន។ លុយ​នេះ​នឹង​ជួយ​​ខ្ញុំ​​​អាច​ទិញ​ខោ​អាវ​មក​បន្ថែម​ ដើម្បី​បង្រីក​អាជីវកម្ម ពី​ព្រោះ​អ្វី​​ខ្ញុំ​កំពុង​តែ​ប៉ង​បង្រីក​មុខ​របរ​​បន្ថែម​ផង»។

ស្រដៀង​គ្នាដែរ​ លោក ឆិត សារឿន កសិករ​ខេត្ត​សៀមរាប​ តែង​ពិសា​​ស្រារ​បៀរ​កម្ពុជា​ ​ពេល​សម្រាក​ពី​ការងារ​ បាន​​ត្រូវ​រង្វាន់​៤០​លាន​រៀល​នេះ​ដែរ​​ពី​ស្រាបៀរ​កម្ពុជា។
លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដែល​នឹក​នា​ដល់​រង្វាន់​អ្វី​ទេ។ ចៃដន្ស​អ្វី​​ថ្ងៃ​មួយ​ គាស់​​មក​ឃើញ​លេខ​​៤០​ធំៗ ក៏​ចាប់​​អារម្មណ៍ មើល​ទៅ​ឃើញ​ថា​ត្រូវ​រង្វាន់​៤០​លាន​មែន។ ថវិកា​បាន​ពី​ការ​ត្រូវ​រង្វាន់​នេះ​​នឹង​ឲ្យ​ទៅ​កូន​ ដើម្បី​បង្កើត​មុខ​របរ​លក់​ដូ​រ​ក្នុង​ផ្សារ​បន្ថែម ពីព្រោះ​កូន​ត្រូវ​ការ​ជា​​ចាំ​បាច់»។

មិន​ខុស​គ្នា​ប៉ុន្មាន លោក វន់ ស្រេន អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ឲ្យ​អតិថិជន​ សប្បាយ​ចិត្ត​នៅ​ពេល​បាន​ឈ្នះ​​រង្វាន់​​៤០​លាន​រៀល​​ពី​ស្រាបៀរ​កម្ពុជា។ លោក​រៀប​រាប់​​​ថា៖ «​ខ្ញុំ​មិន​ទាន់គិត​ថា ​ត្រូវ​ធ្វើ​អ្វី​ជាមួយ​នឹង​ថវិកា​ហ្នឹង​ទេ​​ ប៉ុន្តែ​ថវិកា​នេះ​នឹង​ជួយ​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​អាច​បង្កើត​មុខ​របរ​បន្ថែម​បាន»។​
ក្រុមហ៊ុន​ ខ្មែរ​ ប៊ែវើរីជីស​ ផ្ដល់​រង្វាន់ជា​ទឹក​ប្រាក់ ​​​៤លានរៀល​​ចំនួន​២០០០រង្វាន់ និង​​៤០លានរៀល​១០០​រង្វាន់​ ដល់​អតិថិជន​ដោយ​គ្រាន់​តែ​គាស់​​ក្រវ៉ិល​កំប៉ុង​ស្រាបៀរ​កម្ពុជា៕

អត្ថបទពាណិជ្ជកម្ម