ភ្នំពេញ ៖ នៅ​មុន​នេះ​បន្ដិច ក្រុមហ៊ុន GCG Asia Co., LTD ដែល​បាន​យកឈ្មោះ និង​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ទៅ​បើ​ដោយ​ខុសច្បាប់​នោះ ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​ធនាគារជាតិ ចុះ​ទៅ​បិទ​ជា​បណ្ដោះអាសន្ន​ហើយ និងឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុនផងដែរ ។

មន្ត្រី​នគរបាល​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​ថា ឥឡូវ​កម្លាំង​របស់​យើង សហការ​ជាមួយ​មន្ត្រី​ធនាគារជាតិ បាន​ចុះ​ឆែកឆេរ ទីតាំង​ក្រុមហ៊ុន នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ និង​បាន​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន រួម​ទាំង​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​ម៉ា​ឡេ​ស៊ី យក​ទៅ​សួរនាំ​ចាត់ការ​បន្ត​ទៀត នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ២០១៩​នេះ ។

ប្រភព​ក្រៅផ្លូវការ​ណ៍​បាន​បង្ហើប​អោយ​ដឹង​ថា ក្រុមហ៊ុន​ខាងលើ​អាច​ជាប់​ព័ន្ធ​ការ​លាង​លុយ​កង្វក់ និង​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត ។

សូម​រម្លឹក​ថា ក្រុមហ៊ុន​មួយ​រកស៊ី​បោកប្រាស់ យកឈ្មោះ និង​រូប​ប្រមុខ​ដឹកនាំ​កម្ពុជា ទៅ​ប្រើ