បរទេស៖ កាលពីពេលថ្មីៗនេះ មានវីដេអូមួយបានបង្ហោះនៅលើបណ្តាញសង្គមហេ្វសប៊ុក ដែលគេឃើញនារីជាកូនក្រមុំសញ្ជាតិវៀតណាមម្នាក់ បានបញ្ចេញអាកប្បកិរិយាពុំពេញចិត្តនឹងកូនកំលោះក្នុងថ្ងៃរៀបការ ដោយមិនឲ្យថើបក្នុងពិធីកាត់នំខេក នៅចំពោះមុខចាស់ទុំទាំងសងខាង និងភ្ញៀវជាច្រើននាក់ ហើយសូម្បីតែយប់ផ្សំដំណេក ក៏មិនឲ្យកូនកំលោះប៉ះពាល់ខ្លួនប្រាណដែរ ទើបធ្វើឲ្យកូនកំលោះខឹងក្តៅចិត្ត ក៏បញ្ចេញកណ្តាប់ដៃឥតស្រមោលវាយកូនក្រមុំឡើងហើមប៉ោងមុខ។

តាមរយៈវីដេអូ បានបង្ហាញថា នៅក្នុងកម្មវិធីកាត់នំខេក ដែលមានចាស់ទុំទាំងសងខាង និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករឲ្យពរជ័យនោះ ស្រាប់តែកូនក្រមុំមានទឹកមុខក្រញូវ មិនព្រមឲ្យកូនកំលោះថើបសោះ ដែលធ្វើឲ្យកូនកំលោះមានការឈឺចាប់ និងខ្មាសភ្ញៀវចូលរួមមង្គលការរបស់ខ្លួនជាខ្លាំង តែយ៉ាងណា ពេលនោះកូនកំលោះខំខាំមាត់សង្កត់ចិត្តមិនបញ្ចេញប្រតិកម្មអ្វីទេ ។ ប៉ុន្តែនៅយប់ផ្សំដំណេក កូនក្រមុំមិនព្រមឲ្យកូនកំលោះប៉ះពាល់ខ្លួនប្រាណទេ ដែលជាការបដិសេធរបស់កូនក្រមុំ ជាលើកទី២នេះ ធ្វើឲ្យកូនលោះទ្រាំលែងបាន ក៏ផ្ទុះកំហឹងបញ្ចេញកណ្តាប់ដៃឥតស្រមោលរៀនចេះជាយូរឆ្នាំ វាយលើកូនក្រមុំឡើងប៉ោងមុខហើមជាំ ទុកជាការសងសឹក។

តែយ៉ាងណា ដំណោះស្រាយរបស់ប្តីប្រពន្ធថ្មីថ្មោងនេះ មិនដឹងទៅជាយ៉ាងមេចទេ ហើយវាសនារបស់កូនកំលោះចេះក្បាច់រន្ទះដៃឥតស្រមោលនោះ ក៏មិនដឹងជាប្រឈមមុខចំពោះមុខផ្លូវច្បាប់បែបណាដែរ៕