ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់កិត្តិយសមហាធំធេង ចូលរួមពិធីមង្គលការរបស់កញ្ញា ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មរស្មីហង្សមាស ដែលរៀបចំឡើងនៅសណ្ឋាគារកម្រិតផ្កាយ៥ ភ្នំពេញសុខា។

សូមបញ្ជាក់ថា កម្មវិធីហែជំនូន ក្នុងថ្ងៃមង្គលការរបស់ កញ្ញា ឱក សុគន្ធកញ្ញា និងស្វាមី នៅព្រឹកនេះ មានក្រុមគ្រួសារទាំងសងខាង ភ្ញៀវកិត្តិយស អ្នកមុខអ្នកមាត់ សិល្បករ-សិល្បការិនី ជាច្រើននាក់បានចូលរួមតាំងពីព្រឹកព្រលឹម ជាពិសេស ដ៏មហាកតិ្តយសយ៉ាងឧត្តុងឧត្តមនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ផងដែរ ធ្វើឲ្យពិធីរៀបមង្គលការរបស់កំពូលតារាចម្រៀងរូបនេះ ជាមួយប្អូនប្រុសម្ចាស់ផលិតកម្មរស្មីហង្សមាស កាន់តែមានភាពអធិកអធម និងមានកិត្តិយសធំធេង ល្បីសុសសាយពេញផ្ទៃប្រទេស៕