ភ្នំពេញ៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ មិនមែនកំពុងឈរបង្ហាញម៉ូតទេ គឺឈរបង្ហាញម៉ូតូ១គ្រឿង ម៉ាក SUZUKI Nex ពណ៌ទឹកក្រូចលាយស ស្លាកលេខ ភ្នំពេញ 1HQ-9186 បានស្រង់ចេញក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយមិនដឹងថាមូលហេតុអ្វី បានជាម៉ូតូ១គ្រឿង ម៉ាក SUZUKI Nex នេះ ទៅនៅក្នុងស្រះទឹកបែបនេះទេ ។

លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រកាសថា បើបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូ ដែលមានភិនភាគដូចខាងលើ សូមយកឯកសារពាក់ព័ន្ធ និងទាក់ទងមកលេខទូរស័ព្ទ 012 727 358 សមត្ថកិច្ចខណ្ឌដង្កោ នឹងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់វិញ៕