ភ្នំពេញ៖ បុរសជាបុគ្គលិកដេប៉ូលក់សាំងតេលា ៣នាក់បាននាំគ្នាលើកស្លោកយីហោប៉ាន់ណូ នៅមុខផ្ទះជាន់លើមួយកន្លែង មិនប្រយ័ត្ន ក៏បប៉ះនឹងខ្សែកាបស្រាត បណ្ដាលឲ្យឆក់រងរបួសធ្ងន់ទាំង៣នាក់ កាលពីវេលាម៉ោង៩និង៤នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បាននាំគ្នាលើកស្លាកប៉ាន់ណូតេលាយីហោ សូត្រ សេង ដើម្បីដាក់នៅលើផ្ទះជាន់លើ ខណៈកំពុងលើក នោះ មិនប្រយ័ត្ន ស្រាប់តែប៉ះនិងខ្សែកាបស្រាតបណ្តាលឲ្យឆក់រងរបួសធ្ងន់ទាំង៣នាក់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ៕