ខេត្តពោធិ៍សាត់: អ្នកភូមិង៥នាក់បាននាំគ្នាទៅចូលព្រៃ ដើម្បីរកផ្សិតផូងផាង នៅតាមជើងភ្នំ ត្រង់ចំណុចស្ទឹងព្រាល។ លុះពេលត្រលប់មកវិញដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់។

ហេតុការណ៍រន្ទះបាញ់គួរឲ្យស្លុតរន្ធត់នេះ បានកើតឡើងកាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងលើស្ទឹងអំពុស ចម្ងាយ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ។
ជនរងគ្រោះទី១-ឈ្មោះ សុខ គឿន អាយុ៤៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ត្រូវជាប្តី (ស្លាប់នៅនិងកន្លែង) ទី២.ឈ្មោះ ណុប ចន្ថា អាយុ ៤៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ) ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ។

៣-ឈ្មោះ ហ៊ីម យ: អាយុ៤៨ ឆ្នាំ ភេទស្រី ជនជាតិខ្មែអ៊ីស្លាម នៅភូមិចាមថ្មី ឃុំឈើតុំ (របួសធ្ងន់) កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ ៤-ឈ្មោះ សុះ ឯល អាយុ២៦ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរអ៊ីស្លាម នៅភូមិចាមថ្មី ឃុំឈើតុំ (របួសស្រាល) និង៥-ឈ្មោះ ឯល ម៉ាលី អាយុ ២០ឆ្នាំ ភេទស្រី ជនជាតិខ្មែអ៊ីស្លាម នៅភូមិចាមថ្មី ឃុំឈើតុំ (របួសស្រាល)។
មុនពេលកើតហេតុ អ្នកទាំង៥នាក់ បាននាំគ្នាចូលទៅព្រៃ ដើម្បីរកផ្សិតផូងផាង នៅតាមជើងភ្នំ ត្រង់ចំណុចស្ទឹងព្រាល ។ លុះត្រលប់មកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់ បែបនេះតែម្ដង៕

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យសព រួចប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្រតាមប្រពៃណី។ ចំណែកអ្នករងរបួស កំពុងសម្រាកព្យាបាល នៅមណ្ឌុលសុខភាពឈើតុំ ៕