ភ្នំពេញ៖ គិតមកទល់ពេលនេះមានរយៈពេលជាង ៣ឆ្នាំហើយ ដែលលោក ឧកញ៉ា ឌួង ឆាយ បានតតាំងក្ដីជាមួយមន្ទីរពេទ្យ Bumrungrad ដែលជាមន្ទីរពេទ្យធំនៅប្រទេសថៃ ពាក់ព័ន្ធនឹងករណីធ្វេសប្រហែសនឹងជំងឺកូនប្រុសច្បងរបស់លោក ។

ជាមួយគ្នានេះដែរ មុននេះលោកឧកញ៉ាចិត្តធម៌ខាងលើ បានបញ្ជាក់ថា ខែក្រោយនេះគឺជាថ្ងៃចុងក្រោយនៃការតតាំងក្ដីរវាងលោក និងភាគីមន្ទីរពេទ្យ Bumrungrad ដោយ តុលាការនឹងប្រកាសសាលក្រម ហើយលោកសង្ឃឹមថា សង្ឃឹមថានឹងទទួលបានយុត្តិធម៌ជូនកូនប្រុសរបស់លោក ។

នេះជាសំណេរទាំងស្រុងរបស់លោក ឧកញ៉ា ឌួង ឆាយ “សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែជូនពរ, បន់ស្រន់ និងផ្តល់កំលាំងចិត្តដល់រូបខ្ញុំបាទ និងកូនប្រុសរយះពេលជាង៣ ឆ្នាំជាងហើយដែលខំតស៊ូតតាំងក្តីដើម្បីរកយុត្តិធម៌ជូនកូនប្រុសច្បងរបស់ខ្ញុំរហូតបានឡើងសវនាការដើម្បីជំនុំជម្រះក្តីនៅថ្ងៃនេះ និងថ្ងៃស្អែករួចចៅក្រមនៃតុលាការនឹងប្រកាសសាលក្រមនៅក្នុងខែក្រោយសង្ឃឹមថានឹងទទួលបានយុត្តិធម៌ជាមួយមន្ទីរពេទ្យ Bumrungrad Hospital” ៕

សហករី KBN