ភ្នំពេញ ៖ បន្ទាប់​ពី​មហាជន​រិះគន់​ហាង​ចិន​មួយ​កន្លែង ដាក់​ស្លាក​យីហោ​ហាង មិន​ត្រឹមត្រូវ​តាម​ក្បួនច្បាប់​ខ្មែរ ដោយ​សរសេរ​ថា «​ហាង​មាន់​លោក​» រួច​មក​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ២០១៩ នេះ​អាជ្ញាធរ​ខណ្ឌចំការមន បាន​ចាត់វិធានការ​រុះរើ​ឈ្មោះ​ហាង​របស់​ជនជាតិ​ចិន ដែល​សរសេរ​ឈ្មោះ​ជា​អក្សរ​ខ្មែរ​​ត្រូវអក្ខរាវិរុទ្ធ ប៉ុន្តែ​មើលមិនដឹង​ជា​មាន​ន័យ​យ៉ាងម៉េច ។

កន្លងមក​មហា​ន​ជន​បាន​សង្កេត​ឃើញ​ថា ជនជាតិ​ចិន បើកហាង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សរសេរ​ឈ្មោះ​ជា​ភាសា​ខ្មែរ មិន​ត្រឹមត្រូវ​តាម​ក្បួនច្បាប់ បាន​កើត​ឡើងជា​ហូរហែ ភាគច្រើន​នៃ​ស្លាក​យីហោ​ទាំងនោះ​ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា សម្បូរ​ដោយ​ជនជាតិ​ចិន​ទៅ​ធ្វើការ​វិនិយោគ និង​បើកហាង​រកស៊ី​ថ្មី​ៗ​យ៉ាង​គំហុក ស្រាប់តែ​ឥឡូវ​មាន​មក​ដល់​ក្រុងភ្នំពេញ​ទៀត ៕