ភ្នំពេញ៖ កម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ចាប់បានជនសង្ស័យម្នាក់ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ 2D ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជនសង្ស័យម្នាក់ឈ្មោះ អន ធី ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ ដកហូតវត្ថុតាង៖ គ្រឿងញៀន សរុបទម្ងន់ ១០២១.៣៩ ក្រាម ក្នុងនោះ ១.មេតំហ្វេតាមីន (ICE) ៧៥៨,២ក្រាម ២.អ៊ិចស្តាស៊ី (MDMA) ២៣៥,៧៤ក្រាម ៣.កេតាមីន(Ketamine) ០,៤៥ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង។
ជនសង្ស័យ ត្រូវសមត្ថកិច្ចសួរចម្លើយ ដើម្បីរកបក្ខពួក និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕