ចក្រភពអង់គ្លេស៖ ទីបំផុតក្រុមបាល់ទាត់ Manchester City លើកពានជើងឯកបាល់ទាត់លីគកំពូលនៃចក្រភពអង់គ្លេសរដូវកាល 2018-2019 (English Premier League 2018-2019) សារជាថ្មី ពីររដូវកាលជាប់ៗគ្នា បន្ទាប់ពីយកឈ្នះគ្រាប់បាល់ 4-1 លើការប្រកួតចុងក្រោយជាមួយក្រុម Brighton កាលពីយប់មុិញនៅលើទឹកដីគូប្រកួត Amex Stadium នៃទីក្រុង Sussex។

លោកស្រី គង់ កុសល នាយកទីផ្សារក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ប្រាប់ថា “ក្នុងនាមជាដៃគូឥតខ្ចោះ ជាមួយក្រុមបាល់ទាត់ Manchester City ពីស្រាបៀរកម្ពុជា យើងសូមចូលរួមអបអរសាទរដល់ជ័យជំនៈដ៏គួរអោយរំភើប និង ជាទីមោទនភាពនេះខ្លាំងណាស់ ហើយថ្នាក់ដឹកនាំរបស់ស្រាបៀរកម្ពុជាសប្បាយចិត្តណាស់ ដែលបានឃើញការសុទ្ធបញ្ចូលទីដ៏ល្អឥតខ្ចោះរបស់កីឡាករនីមួយៗកាលពីយប់មុិញនៅលើកញ្ចក់ទូរទស្សន៍”។

លោកស្រីបន្តទៀតថា “យើងសង្ឃឹមថាអតិថិជនរបស់យើងដែលជាអ្នកគាំទ្រក្រុម Manchester City ក៏នឹងសប្បាយរីករាយជាមួយជ័យជំនៈនេះដូចពួកយើងដែរ ហើយយើងនឹងសម្លឹងមើលពីលទ្ធភាពក្នុងការដង្ហែរពានរបស់លីគកំពូលនៃប្រទេសអង់គ្លេសនេះមកកម្ពុជា ដើម្បីអោយអ្នកគាំទ្រនៅកម្ពុជាមានឱកាសថតរូបជាមួយពានដ៏ពិបាកយកមួយនេះ។ “ អ្នកស្រីបញ្ចប់ដោយបញ្ជាក់ថា “យើងនៅតែបន្តភាពជាដៃគូនេះជាមួយ Manchester City សម្រាប់រដូវកាលខាងមុខទៀត”។

យោប ហ្វារ៉ាត់ ម្ចាស់ទំព័រហ្វេសប៊ុក Manchester City Cambodia Fans តំណាងអោយអ្នកគាំទ្រក្រុមបាល់ទាត់ Manchester City ពីប្រទេសកម្ពុជា ក៏សូមនិយាយទៅកាន់ម្ចាស់ជ័យលាភីជើងឯកថា “យើងសូមអបអរសាទរនូវការលើកពានដ៏លំបាកយកមួយនេះ ដែលក្រុមបាល់ទាត់ល្អបំផុតនៅក្នុងប្រទសអង់គ្លេស Manchester City អាចធ្វើបាន ហើយយកបានគ្រាប់បាល់បានរហូតដល់ទៅ 198 ពិន្ទុសម្រាប់ 2រដូវកាល វាពិតជាមិនធម្មតាមែន។” លោកបន្តទៀតថា “Pep គឺជាគ្រូបង្វឹកបាល់ទាត់ល្អជាងគេបំផុតក្នុងលោក សម្រាប់រូបលោកផ្ទាល់” ៕