ថៃ៖ កាលពីពេលថ្មីៗនេះនារីជនជាតិថៃម្នាក់ បានរៀបរាប់ពីបទពិសោធន៍ជីវិតដ៏នឹកស្មានមិនដល់មួយរបស់គ្រួសារនាង ទៅកាន់ប៉ូលិសដើម្បីធ្វើកំណត់ហេតុ ដោយរឿងនោះស្ដាប់ទៅប្រៀបដូចជានៅ សាច់រឿងក្នុងរឿងភាគយ៉ាងដូច្នេះដែរ ។

នារីខាងលើមានឈ្មោះ យុគ បានរៀបរាប់ថា នាងមានមិត្តភក្ដិសំណ្វចិត្តម្នាក់ ដោយស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើតអ៊ីចឹង ។ ថ្ងៃមួយ យុគ បាននាំមិត្តរបស់នាងខាងលើ ដែលមានឈ្មោះថា សន មកលេងផ្ទះដើម្បីណែនាំឲ្យស្គាល់ម្ដាយឪពុក ប៉ុន្តែអ្វីដែលធ្វើឲ្យនាងឈឺចាប់ និងនឹកស្មានមិនដល់នោះ គឺ សន មិត្តសំឡាញ់បានចាប់អារម្មណ៍លើឪពុកនាង រហូតឈានដល់មានទំនាក់ទំនងស្នេហាជាមួយគ្នាទៀតផង ។

ទំនាក់ទំនងស្នេហារវាងមិត្តសំឡាញ់ និងឪពុក បានធ្វើឲ្យ យុគ ជាពិសេសម្ដាយរបស់នាង ឈឺចិត្តយ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរនាក់ បានរត់ទៅរស់នៅជាមួយគ្នា មិនតែប៉ុណ្ណោះ នាង សន បានបោកប្រាស់ លួងលោម យកទ្រព្យសម្បតិ្តពីឪពុករបស់ យុគ ដូចជារថយន្តជាដើម ហើយបើទោះបីជា យុគ ព្យាយាមលួងលោមឪពុកយ៉ាងណា ក៏ឪពុករូបនោះមិនស្ដាប់ដែរ ព្រោះកំពុងឈ្លក់វង្វេងជាមួយសម្រស់ស្រីក្មេងភ្លេចប្រពន្ធ ភ្លេចកូន ។

យុគ បានបន្តថា នាងមានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង ដែលមិនគួរណាមិត្តសំឡាញ់ហ៊ាន ដណ្ដើមឪពុកនាងចេញពីម្ដាយយ៉ាងនេះសោះ ទើបកាលពីពេលថ្មីៗនេះ នាងបានដាក់ពាក្យបណ្ដឹង ដើម្បីឲ្យប៉ូលិស ក៏ដូចជាអជ្ញាធរជួយអន្តរាគមន៍ ៕
សហការី KBN
ប្រភព៖ khaosod