ថៃ៖ ស្ថិតនៅក្នុងភូមិទ្យុមផុត ក្រុមទី៧ ស្រុកស៊ីខរភូមិ ខេត្តសុរិន្ទ ប្រទេសថៃ មានក្មេងស្រីម្នាក់អាយុ ១០ឆ្នាំ បានយល់សុបិនឃើញសត្វនាគមកលេងទឹក ក្នុងស្រះមួយកន្លែងក្បែរផ្ទះរបស់នាង ហើយស្រាប់តែកន្លងទៅបានតែមួយថ្ងៃ ស្រាប់តែអ្នកភូមិបានប្រទះឃើញព្រះពុទ្ធរូបប្រក់នាគក្បាល៧មួយអង្គ ព្រមទាំងរូបនាគក្បាល៥ មួយ និងនាគក្បាល១ ចំនួនមួយផងដេរ ។

បន្ទាប់ពីបានឃើញដូច្នេះអ្នកភូមិក៏បាននាំគ្នាយក វត្ថុទាំងនោះមកតម្កល់ទុក ព្រមទាំងធ្វើពិធីបញ្ជូលរូប ទៅតាមជំនឿរបស់អ្នកភូមិ ។
តាមការរៀបរាប់របស់ក្មេងស្រីខាងលើ ដែលមានឈ្មោះ Yok បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ១ ខែឧសភា នាងបានដេកយល់សុបិនឃើញនាគមកលេងទឹកក្នុងស្រះ ហើយរំលងបានតែមួយថ្ងៃស្រាប់តែគេបានប្រទះឃើញព្រះពុទ្ធរូបប្រក់នាគ និងរូបនាគចំនួន២ ដែលស្ទើតែមិនគួរឲ្យជឿទាល់តែសោះ ។

យ៉ាងណាមិញ ក្រោយពីមានព័ត៌មានជាច្រើនបានចុះផ្សាយអំពីហេតុការណ៍នេះមានមនុស្សម្នារជាច្រើនបាននាំគ្នាទៅអុជធូបបូជា សុមលេខឆ្នោត ទៅតាមទម្លាប់របស់អ្នកភូមិជនជាតិថៃ ដែលនិយមលេងឆ្នោត ស្ទើរតែទាំងប្រុស ស្រី ចាស់ ក្មេង ៕
សហការី KBN
ប្រភព៖ dessert