ភ្នំពេញ៖ នាថ្ងៃទី១១ ឧសភា ២០១៩ ក្រុមហ៊ុនខេមហ្វូនដែលជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទដ៏ល្បីបានរៀបចំកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ​ កំពូលស្មាតហ្វូនរបស់ខ្លួន គឺ Honey Y2s នៅ សណ្ធាគារ កាបូឌីយ៉ាណា ។ ​

ក្នុងឱកាសថ្លែងមតិស្វាគមន៍ចំពោះ ភ្ញៀវកិត្តិយស និងមិត្តអ្នកសារព័ត៌មាន លោក លន់ បូរី ​​​​ ​​ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនខេមហ្វូន បានលើកឡើងពីប្រវត្តិក្រុមហ៊ុន និងចក្ខុវិស័យវែងឆ្ងាយ នឹងក្លាយខ្លួនជាក្រុមហ៊ុនផលិត​ និងចែកចាយទូរស័ព្ទដៃទំនើបធំជាងគេប្រចាំប្រទេសកម្ពុជា។​ លោកក៏បានបញ្ជាក់ផងដែរពីភាពជោគជ័យយ៉ាងខ្លាំងចំពោះការប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ទ​ប្រទេសកម្ពុជា។ កាន់តែជាពិសេសថ្មីៗនេះ ក្រុមហ៊ុនខេមហ្វូន​ឈ្នះ ពានប្រេនទូរស័ព្ទដៃល្អបំផុត​​ប្រចាំ​ឆ្នាំ២០១៨ ពីចក្រភព អង់គ្លេស​ តាមប្រសាសន៍របស់ លោក លន់ បូរី ការរៀបចំកម្មវិធីសម្ពោធដាក់លក់​​ កំពូលស្មាតហ្វូនរបស់ខ្លួន Honey Y2s ​គឺចង់បង្ហាញទៅដល់សាធារណៈជនទូរទៅ នូវផលិតផលជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាង ស្មាតហ្វូនខេមហ្វូន ជំនាន់មុ​ន ៣ដង ព្រមជាមួយការផ្តល់តម្លៃដ៏ពិសេស​និងសមរម្យបំផុត​ចំពោះជីវភាពប្រជាពលរដ្ធខ្មែរទូរទៅនាពេលបច្ចុប្បន្ន ។

ជាមួយគ្នាផងដែរ លោក ឃុន ហេង ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនខេមហ្វូន បានធ្វើបទបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗ របស់ Honey Y​2s ។​ Honey Y2s ជា​កំពូលស្មាតហ្វូនស៊េរីថ្មីរបំផុតបស់ខេមហ្វូន ត្រូវបានរចនាឡើងជាមួយអេក្រង់ឆកបែបតំណក់ទឹក​ទំហំ ​​ 6.22 ​អ៊ីង ជាមួយកំរិត Ratio 19:9 លាតពេញគែម ពេញអេក្រង់ ពេញភ្នែកចំពោះការទស្សនា​វីដេអូ
កំសាន្តនានាកំរិត HD+។ Honey Y​2s ត្រូវបាន ​បំពាក់ដោយកាម៉េរាភ្លោះ 13MP + 2 MP ដែលអាចចាប់យករូបភាពបានដិតច្បាស់ល្អ​ បែបធម្មជាតិ ជាមួយមុខងារ Pro Mode ( ប្រូ ម៉ូដ)​ ដែលជំនួយដល់លោកអ្នក ក្នុងថតយកបានស្អាតឥតខ្ចោះ តាមតម្រូវការ និងគ្រប់កាលៈទេសៈ​ ។​ Honey Y​2s ក៏ភ្ជាប់មកជាមួយ​ កាម៉េរាមុខ 8MP អមជាមួយបច្ចេកវិទ្យាស៊ែលហ្វី ​ផតទ្រេតម៉ូដ ( Selfie ​Portrait Mode) អាចថត ស៊ែលហ្វី បានស្អាត អមជាមួយ​ផ្ទៃខាងក្រោយ ព្រិលៗ (​ blur background) , ផ្ទៃសខ្មៅ និងមុខងារ ផ្សេងៗទៀត ដូចជា​AR Emoji Sticker ជាដើម។

​​Honey Y​2s ត្រូវបានផលិតមកជាមួយម៉ាស៊ីនខ្លាំង កាន់តែខ្លាំង ជាងស្មាតហ្វូនជំនាន់មុន៣ដង ជាមួយនិង CPU 2.0 G​Hz ​ព្រមជាមួយ អង្គចងចាំ Ram ​ 3GB និងMemory 32GB ​ដែលលោកអ្នកអាចលេងហ្គេមធំៗ​ PUBG បានយ៉ាងរលូន លឿន មិនរអាក់រអួល ។​ ​Honey Y​2s អមជាមួយថាមពលថ្ម 3​400mAh ផងដែរដែលអាចអោយអ្នកប្រើប្រាស់ទូទៅបានពេញមួយថ្ងៃ។ លើសពីនេះ Honey Y​2s ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ស៊ីមពីរ 4G Volte​​ អាចដំណើរការអ៊ីនធឺណិត Youtube , Facebook និង កម្មវិធីកម្សាន្តផ្សេងៗ ដោយរលូន ។​ ជាមួយគ្នាផងដែរ Honey Y​2s ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា​ ដោះសោរដោយស្គេនមុខ និង​ ស្គេនក្រយ៉ៅដៃ ក្នងការដោះសោរយ៉ាងឆាប់រហ័សបំផុត ។
ចំពោះតម្លៃវិញ Honey Y​2s តម្លៃត្រឹមតែ $​139 ​ប៉ុណ្ណោះជាមួយថែម កាដូ ​ Smart watch ​ដ៏ស្រស់ស្អាត ​ព្រមជាមួយ ការធានា 14 ​ខែចំពោះការប្រើប្រាស់ ​និង ១០១​ថ្ងៃ ដូរថ្មី​។

ជាចុងក្រោយ ក្រុមហ៊ុនខេមហ្វូន មានទំនុកថា​ ​ម៉ូដេលថ្មី Honey Y​2s នឹងទទួលបាន​ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់​ទូរទាំងប្រទេស ដោយសារ Honey Y​2s ជាកំពូលស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ ព្រមជាមួយតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនខ្មែរ​នាពេលបច្ចុប្បន្ន ៕
អត្ថបទពាណិជ្ជកម្ម