ទឹកប្រាក់ ១០០ លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃអតិថិជន ដែលមានសំណាងម្នាក់ទៀតហើយ មានឈ្មោះ សាន់ លីមស្រ៊ី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទ្រា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅចំពោះមុខក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋាន ស្ថិតនៅភូមិសាស្ត្រខាងលើនេះ កញ្ញា សាន់ លីមស្រ៊ី បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ ជាទម្លាប់រាល់ថ្ងៃ កញ្ញាតែងទិញតែបៃតង អ៊ីឈីតាន់ រសជាតិ ក្រូចឆ្មារទឹកឃ្មុំ ទទួលទានជាប្រចាំ ដោយសារតែមានរសជាតិឆ្ងាញ់ និងមានរង្វាន់ច្រើន។

ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលដែលចេញដើររកទិញគោជាមួយឪពុកពីអ្នកស្រុកដែលរស់នៅភូមិជិតគ្នានោះ កញ្ញាបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំ ចំនួនមួយដប ដើម្បីទទួលទាន លុះពេលមួលគម្របដប ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។

ភ្លាមនោះកញ្ញាពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់ឪពុក និងអ្នកលក់ ឱ្យជួយពិនិត្យមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ កញ្ញាបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះកញ្ញានឹងប្រគល់ជូនឪពុកម្ដាយមួយចំនួនដើម្បីសងបំណុលគេ និងជួសជុលផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរសំអាងការសម្រាប់ទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕