ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តច្នៃ បុកម៉ូតូ បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូ ដាច់ក្បាលធ្លាក់ពីស្មាធ្លាក់ចូលគុម្ពព្រៃ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង១០នាទីយប់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិច រោងម៉ាស៊ីនកិនស្រូវតាណង ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ជនរងគ្រោះដែលស្លាប់ដាច់ក្បាល ធ្លាក់ពីស្មាធ្លាក់ចូលគុម្ពព្រៃ គួរឲ្យអាណោចអាធមបំផុតនោះ ឈ្មោះ សួន សុខនី ភេទប្រុស រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី អ្នកបើកបរម៉ូតូ ៕