សៀមរាប៖ បុរសម្នាក់ឈ្មោះ ឆេង រដ្ឋា មានអាយុ ៣៤ឆ្នាំ បច្ចុប្បន្នជាបុគ្គលិបម្រើការងារនៅធនាគារឯកជន និងកំពុងរស់នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប មានសំណាងបានឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០ លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដោយផ្ទាល់ លោក ឆេង រដ្ឋា ដែលក្លាយជាម្ចាស់ទឹកប្រាក់២០លានរៀល បានប្រាប់ឱ្យដឹងថា ថ្នាំដុសធ្មេញផ្កាឈូក២ រូបលោក និងក្រុមគ្រួសារតែងប្រើប្រាស់ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។ ប៉ុន្តែកាលពីពេលកន្លងទៅនេះ នៅពេលប្រើអស់លោកក៏ទៅទិញថ្នាំដុសធ្មេញផ្កាឈូក២យកមកប្រើដូចសព្វដង លុះពេលហែកប្រអប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ក៏ឃើញមានរង្វាន់២០លានរៀលតែម្ដង។ ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រាប់ភរិយាឱ្យដឹង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

លោកបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ ២០លានរៀល នេះ លោកនឹងយកមួយចំនួនទៅធ្វើផ្ទះ ហើយទុកមួយចំនួនសម្រាប់កូនរៀន។
គួរបញ្ជាក់ផងដែរថា ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ មានរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០លានរៀល រហូតដល់៥០រង្វាន់ ម៉ូតូ HONDA Dream មានចំនួន៥០គ្រឿង ទូរស័ព្ទ i-Phone មានចំនួន៥០គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២រាប់លានប្រអប់ទៀត។ សូមព្យាយាមណា…រង្វាន់ធំ២០លានរៀលបន្ទាប់ទៀត អាចជារបស់អ្នក…។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ៕