ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរ លីអូ បានអញ្ជើញដេប៉ូចែកចាយប្រចាំកម្ពុជា មកពីបណ្តាខេត្ត ក្រុង នានា ទៅទស្សនកិច្ចនៅក្នុងរោងចក្រផលិតស្រាបៀរ លីអូ ដ៏ធំទំនើប កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងខេត្ត ប៉ាងលេន ប្រទេសថៃ។

នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយ របស់ដេប៉ូចែកចាយប្រចាំកម្ពុជា ដែលបានចូលទស្សនាទីតាំងផលិតស្រាបៀរលីអូ និងបាន​ស្វែងយល់​អំពី​គុណភាព​ខ្ពស់​នៃ​សារធាតុផ្សំ ដែល​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុនផលិតស្រាបៀរ​លីអូ  និង​ស្តង់ដារ​ល្អឥតខ្ចោះ​ក្នុងការ​គ្រប់គ្រង​គុណភាព ព្រមទាំង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដែល​បានរួម​បញ្ចូល​គ្នា​ទៅក្នុង​ដំណើរការ​នៃ​ខ្សែចង្វាក់​ផលិត​ស្រា​បៀរ​។​

លោក Sorrasit Chatwattanakul អ្នកផលិតស្រាបៀរដែលមានពិសោធន៏ជាង16ឆ្នាំនៅប្រទេសថៃបាន​មាន​ឲ្យដឹង​ថា “សមត្ថភាពរោងចក្រផលិតស្រាបៀរ លីអូ របស់យើងនេះ អាចផលិតបានដល់ទៅ 2.6 លានដប​ និង​ 4.0 លានកំប៉ុងក្នុងមួយថ្ងៃ ស្មើនឹង 2,900,000 លីត្រ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីផលិតស្របៀរមានគុណភាពខ្ពស់ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារនានាក្នុងរយៈពេល 2 សប្តាហ៍ រាល់ពេលធ្វើការកម៉្មង់ទុក”។ លោក Sorrasit Chatwattanakul បានបន្តទៀតថា “គ្រប់កំប៉ុងរបស់ស្រាបៀរ លីអូ មិនថាជាស្លាកសញ្ញាអក្សរថៃ ឬស្លាកសញ្ញាអក្សរអង់គ្លេសទេសុទ្ធសឹងតែត្រូវបានផលិតនៅក្នុងរោងចក្រប្រទេសថៃតែមួយ ដែលមានគុណភាព និងរសជាតិដូចគ្នា”។

លោក ឈឹម វឌ្ឍនៈ ជាម្ចាស់ភោជនីយដ្ឋាន សែនសប្បាយ ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា “ខ្ញុំពិតជារំភើបរីករាយណាស់ដែលបានមករោងចក្រផលិតស្រាបៀរ លីអូ នៅទីនេះ។ អ្វីដែលពិសេសនោះ គឺខ្ញុំបានស្វែងយល់ពីដំណើរការនៃការផលិតស្រាបៀរ លីអូ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាសុទ្ធតែទំនើបៗ”។

ស្រាបៀរ លីអូ ជាស្រាបៀរដ៏ពេញនិយម និងមានការគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ រសជាតិស្រាលស្រទន់ និងស័ក្តិសមបំផុតសម្រាប់គ្រប់កម្មវិធី។
ស្រាបៀរ លីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា!