ខេត្តព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់ លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង២៣ និង ២០នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុច ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖

១.ឈ្មោះ អឿង វណ្ណែត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំដោក សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២.ឈ្មោះវង្ស ធារ៉ា ភេទស្រី មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកតាគង់ទី១ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
និងបានធ្វើការសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហេង សិលា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិតាងូវ សង្កាត់និរោធ៍ ខណ្ឌមានជ័យ ភ្នំពេញ ។

វត្ថុតាងដែលដកហូតបានមាន៖ ម្សៅក្រាមពណ៌ស ចំនួន ០៣កញ្ចប់ ម៉ូតូចំនួន ០២គ្រឿង ទូរស័ព្ទដៃចំនួន ០៥គឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងតាមនីតិវិធី ៕