ភ្នំពេញ៖ ស្រាបៀរ លីអូ បាន​ប្រគល់​រង្វាន់ជាច្រើនជាចំណងដៃសុភមង្គល​ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី ចំនួន 8 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀរ លីអូ នៅក្នុងការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV កាលពី​ ថ្ងៃ​ទី 05 ខែឧសភា ឆ្នាំ 2019 ។
 
គូស្វាមីភរិយាថ្មី 1 គូ បានឈ្នះរង្វាន់​ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ និង 7​ គូផ្សេង ទៀតបានឈ្នះរង្វាន់​ទឹកប្រាក់សុទ្ធ 1,000 ដុល្លារ ដែលពួកគាត់បានមកពីទូទាំង ប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

គូស្វាមីភរិយាថ្មីមួយគូលោក អ៊ុំ​ ភឹម និង លោកស្រី ហម សុំអាត មក​ពី​ខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់​រង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ បាន​ឲ្យ​ដឹង​ថា “យើង ទាំងពីរនាក់រំភើបភ្ញាក់ផ្អើលរកអ្វីមកប្រៀបមិនបានទេ ​ពេលដែលឮគេប្រកាស​ឈ្មោះ អ្នកឈ្នះរង្វាន់​គឺជា​ខ្លួន នៅក្នុងកម្មវិធី​ចាប់​ឆ្នោតផ្សងសំណាង កាលពី​ថ្ងៃ​ទី 28 ខែ មេសា កន្លងទៅ។ នេះជាចំណងដៃដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង” ។

លោក អ៊ូ ស៊ីនួន​ អ្នកតំណាងរបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណង ដៃដ៏មានន័យ ជាមួយស្រាបៀរ លីអូ ដើម្បីជាកិច្ចថ្លែងអំណរគុណ និងបង្ហាញពីការយក ចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើស​ស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថាអតិថិជន​នៅតែ បន្តគាំទ្រស្រាបៀរ លីអូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់​តែមានភាពសប្បាយ​រីករាយ”។

នេះជាការចាប់រង្វាន់លើកទី 3 សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ ដ៏មានន័យឆ្នាំ 2019 នេះ។ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធី អាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរង់ចាំលោកអ្នក។

ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក អ្នក ដើម្បីទទួលបានចំណងដៃដ៏មានន័យពីស្រាបៀរ លីអូ ៕ ស្រាបៀរ លីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា!