ក្រោយពីការបង្ហោះរូបភាពដ៏ហួសចិត្តមួយ របស់លោក Tan Kimsour គឺរូបភាពរបស់អាចារ្យធំ ដែលបានស្លៀកសារុងចងពុង ហើយកាន់ស្រាបៀរមួយកេសឈរថតយ៉ាងសង្សារនោះ ធ្វើឲ្យមានការរិះគន់យ៉ាងច្រើនពីសំណាក់មហាជន ដែលបានឃើញរូបភាពទាំងនេះ ហើយអ្នកខ្លះបានប្រដូចទៅហ្នឹងមនុស្សឆ្កួត ហើយអ្នកខ្លះក៏បានហួសចិត្តនិងរូបភាពទាំងនេះ ដោយពួកគេធ្លាប់តែឃើញអាចារ្យធំ ស្លៀកពាក់ប្រពៃណី និងជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរកន្លងមក ។

ជាមួយគ្នានេះដែរ ក្រោយពីផ្ទុះសង្គ្រាមពាក្យសម្តី រវាងតារាចម្រៀង G-David ជាមួយអាចារ្យធំនោះ គេបានឃើញអ្នកគាំទ្រ បានចូលទៅខមិនវាយប្រហារទាំងសងខាង ដោយអ្នកគាំទ្រអាចារ្យធំ បានខមិនរិះគន់លោក G-David ចំណែកឯអ្នកគាំទ្រលោក G-David បានចូលទៅរិះគន់អាចារ្យធំវិញផងដែរ ។

ទោះជាយ៉ាងណា សង្គ្រាមរវាងពួកគេមិនទាន់ទាំងស្ងប់ស្ងាត់ស្រួលបួលផង ស្រាប់តែគេបានឃើញរូបភាពរបស់លោក អាចារ្យធំ ស្លៀកពាក់មិនទំនងទាល់តែសោះ ដោយយកសារុងមកចងពង់ ហើយកណ្តៀតស្រាបៀមួយកេស ឈរថតយ៉ាងរំភើយ ធ្វើឲ្យអ្នកគាំទ្ររបស់លោក ហួសចិត្តមិនដឹងត្រូវនិយាយយ៉ាងម៉េច ហើយមិនបង្អង់យូរ លោក G-david ក៏បានស៊កពាក្យសម្តីនៅលើ Status របស់លោកថ្មីៗនេះថា “ស្រមៃថារូបភាពនេះជាខ្ញុំ មិនដឹងគេលើកទ័ពយ៉ាងណាទេ…” ហើយគេឃើញមានអ្នកចូលទៅបញ្ចេញមតិរិះគន់អាចារ្យធំ យ៉ាងច្រើនផងដែរ ៕