ខេត្តសៀមរាប ៖ លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នា​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ ។

លោក​ជំទាវ និង​គណៈប្រតិភូ ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ពី​សំណាក់​ឯកឧត្តម អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក​ជំទាវ រួម​ទាំង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត ៕