ស្វាយរៀង៖ ៤០លានរៀល សម្រាប់ជីវភាពបុគ្កលិករោងចក្រនៅក្នុងប្រទេសកម្ពុជា វាគឺជា ចំនួនដ៏ច្រើនលើសលប់ណាស់សម្រាប់ពួកគេ បើក្រលេកទៅមើលប្រាក់ខែគោលរបស់ពួកគេ ដូច្នេះហើយសម្រាប់បងប្រុស អួង វិត ដែលឈ្នះបានរង្វាន់ ៤០លានរៀល ពីក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលគាត់ទិញពិសាជំនួយកម្លាំង ដោយសារពិសាបាយមិនសូវបាននោះ មិនដឹងថាតើគាត់រន្ធត់ចិត្តសប្បាយប៉ុណ្ណាទៅ សាកស្តាប់ពីអារម្មណ៍គាត់បន្តិចមើល៖

បងប្រុស អួង វិត វ័យ ៣១ឆ្នាំ មានកូនបីនាក់ ដែលទើបតែចូលបំរើការថ្ងៃដំបូងនៅក្រុមហ៊ុន ប៊ីអិល BL ផលិតអំពូលភ្លើងនៅខេត្ត ស្វាយរៀង បានរៀបរាប់ទាំងសប្បាយចិត្តថា “ខ្ញុំសប្បាយ ចិត្តឡើងញ័រជើង ញ័រដៃ ធ្វើការសឹងតែមិនកើតទៅហើយ ក្រោយពេលដែលគាស់កំប៉ុងភេសជ្ជៈ ប៉ូវកម្លាំង វើក មកឃើញរង្វាន់ ៤០លានរៀល នៅលើក្រវិលកំប៉ុងនោះ ព្រោះជីវភាពកំពុងខ្វះ ខាតផង ផ្ទះក៏ទ្រុឌទ្រោម ធ្លុះធ្លាយច្រើនកន្លែងទៀត ហីកូនតូចៗ ដល់តែ៣នាក់ កំពុងពេញត្រូវ ការទឹកដោះគោ និង អាហារផ្គត់ផ្គង់ចំបងផង ដល់តែឃើញរង្វាន់ធំចឹងទៀត បងអើយខ្ញុំអត់ទាំង
ហ៊ានទាំងបើកម៉ូតូមកផ្ទះដោយខ្លួនឯងផង ខ្លាចញ័រចង្កូតចូលព្រៃ ហើយក៏សុំអោយអ្នកផ្ទះមក យកពេលចេញពីធ្វើការទៅ។”

បងប្រុសបន្តទៀតថា “ថាប្រាក់រង្វាន់ ៤០លានរៀល នេះ បងប្រុសនឹងយកទៅជួសជុលផ្ទះ អោយបានស្អាត និង មួយចំណែកទៀតទុកសម្រាប់ទំនុកបម្រុងទឹកដោះគោកូនតូចៗ ដែល កំពុងត្រូវការជាប្រចំាផង។”

សូមបញ្ជាក់ បងប្រុស អួង វិត ត្រូវបានចាត់ទុកថា ជាអតិថិជនស្មោះស្ម័គ្រម្នាក់សម្រាប់ភេសជ្ជៈ ប៉ូវកម្លាំង វើក ដោយសារគាត់តែងតែពិសាភេសជ្ជៈនេះជាប្រចាំរាល់ពេលអស់កម្លាំង ហើយបើ លោកអ្នកឈ្នះរង្វាន់ធំបន្ទាប់ សូមតេមកកាន់ទូរស័ព្ទលេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២ ៕
អត្ថបទពាណិជ្ជកម្ម