ភ្នំពេញ ថ្ងៃទី​​​​​ 30 មេសា ឆ្នាំ 2019 ៖​​​ សប្បាយអស់ទាស់ហ្មង់ ក្នុងមហាព្រឹត្តិការណ៍​ ការប្រគំតន្ត្រី Giant Moon Live Concert នាំមកជូនដោយ Huawei P30 Series កាលពីថ្ងៃសុក្រ 26 មេសា សប្តាហ៍មុននៅមុខសាលមហោស្រពកោះពេជ្រ! ការប្រគំតន្ត្រីព្រះច័ន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជា​នេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង 9 ពាននាក់។

DJ ចង្វាក់ EDM បានអង្រួនឆាកការប្រគំតន្ត្រីមុនការផ្សាយផ្ទាល់ ជាមួយការ រាំក្រវី ជាមួយអំពូល LED តុក្កតា Huawei រាំចាក់ក្បាច់ដ៏គួរឲ្យស្រលាញ់។ រីឯអាយដូលក្នុងដួងចិត្តអ្នក ដែលជា តារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei កញ្ញា ឱក សុគន្ធកញ្ញា និង លោក នីកូ បានពួតដៃគ្នាធ្វើឲ្យកម្មវិធីកាន់តែកក្រើក និងកាន់តែប្លែក​ ដោយការច្រៀងរួមគ្នាជាលើកទីមួយ ​និងការសម្តែងពិសេសៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ លោក ឆន សុវណ្ណរាជ​ កញ្ញា សួស វីហ្សា កញ្ញា ប៉ាច គីម ម៉ួយ ក៏បានពាំនាំនូវបទចម្រៀងថ្មីៗ ពិរោះៗ និងក្បាច់រាំពិសេសៗ គួរឲ្យទាក់ទាញ ធ្វើឲ្យកម្មវិធីកាន់តែរំជើបរំជួលនិងកាន់តែរីករាយ។លើសពីនេះទៅទៀតនោះ ស្រីស្អាតជាច្រើនរូបគ្រង់ក្នុងឈុតសម្លៀកបំពាក់រចនាបែបធម្មជាតិប្លែកភ្នែក ក៏មានការដើរម៉ូតបង្ហាញកំពូលស្មាតហ្វូន P30 ស៊េរី ផងដែរ។​

ក្រៅពីកម្មវិធីសប្បាយៗនៅលើឆាកតន្រ្តី អតិថិជនជាច្រើន ក៏បានទៅតេស្តសាកល្បងកំពូលស្មាតហ្វូន P30 ស៊េរី និងផលិតផលផ្សេងទៀត នៅស្តង់របស់ក្រុមហ៊ុន Huawei ផងដែរ ព្រមទាំងលេងហ្គេមកំសាន្តដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដោយឥតគិតថ្លៃ។

កម្មវិធីនេះក៏មានការផ្សាយផ្ទាល់បីម៉ោងពេញក្នុងកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV Facebook page ផ្លូវការរបស់ក្រុមហ៊ុន​ Huawei និង Facebook page របស់ប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើនទៀត ហើយមានការចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata, Pepsi, Sabay និង Grab​។

គួររំលឹកផងដែរថា ស៊ុបភើកាមេរ៉ា​​​ Leica​ 4​ គ្រាប់ របស់កំពូលស្មាតហ្វូន P30 ស៊េរី មានសមត្ថភាពអស្ចារ្យ ជាមួយ កាមេរ៉ាក្រោយទំហំ​ 40MP​​ ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ​ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។ ឡែន SuperZoom មានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ។ ជាងនេះទៅទៀត កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតរូបច្បាស់អស់ស្ទះក្នុងទីងងឹត និងផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ៕

អត្ថបទពាណិជ្ជកម្ម!