ភ្នំពេញ៖ ក្រោយពីសរុបតួរលេខអ្នកបើករង្វាន់ទឹកប្រាក់ ៤លានរៀល ពីស្រាបៀរកម្ពុជា ពេញមួយអាទិត្យកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ មានអ្នកឈ្នះរង្វាន់នេះរហូត ១២៣នាក់ ឯណោះ។

អ្នកឈ្នះរង្វាន់ទាំង ១២៣នាក់ នោះគឺសុទ្ធតែជាអិតិថិជនមកពីខេត្តក្រុងផ្សេងៗគ្នា ដោយ ក្នុងនោះមានអ្នកពី រាជធានីភ្នំពេញ ៧៣នាក់ ខ.កំពង់ចាម២៥នាក់ ខ.កណ្តាល ១៤នាក់ ខ.កំពង់ធំ ១១នាក់ ខ.កំពង់ស្ពឺ ៣នាក់ ខ.តាកែវ ១២នាក់ ខ.ឧត្តមានជ័យ ៥នាក់ ខ.បាត់ដំបង ៥នាក់ ខ.កំពង់ឆ្នាំង ១នាក់ ខ.ស្វាយរៀង ៩នាក់ ខ.ត្បូងឃ្មុំ ៦នាក់ ខ.ព្រៃវែង ១៦នាក់ ខ.សៀមរាប ៤នាក់ ខ.ព្រះវិហ៊ារ ១នាក់ ខ.ក្រចេះ ២នាក់ និង ខ.កំពត ៨នាក់។

លោក ម៉ៃឃើល សុវណ្ណ ទទួលបន្ទុកផ្នែកបើករង្វាន់នេះ បានផ្តាំដល់អតិថិជនដែលមិនទាន់ មានសំណាងឈ្នះរង្វាន់ធំណាមួយពីស្រាបៀរកម្ពុជា ថា “ម្តងគេ ម្តងយើងទេ! អ្នកដែលមិន ទាន់មានសំណាងឈ្នះរង្វាន់ធំណាមួយពីស្រាបៀរកម្ពុជា សូមកុំទាន់អាលអស់សង្ឃឹម ព្រោះគ្រាន់តែ១សប្តាហ៍មានអ្នកឈ្នះរហូតទៅដល់ ១២៣នាក់ទៅហើយ ដូច្នេះភាគរយ ច្រើនណាស់ ដែលអ្នកអាចនឹងឈ្នះរង្វាន់ធំបន្ទាប់ ហើយអាចនឹងរង្វាន់ធំជាង ៤លានរៀល ផងក៏ថាបាន ព្រោះទាំងរង្វាន់ ៤លានរៀល និង ៤០លានរៀល នៅមានច្រើនទៀតក្នុង ក្រវិលកំប៉ុងស្រាបៀរកម្ពុជា ដែលយើងបានបញ្ចេញទៅក្នុងទីផ្សារកម្ពុជា ទាំង ២៥ខេត្ត ក្រុង”។ លោកបន្តទៀតថាជារៀងរាល់សប្តាហ៍ ចំនួនជាមធ្យមអ្នកមកបើករង្វាន់ប្រាក់ ៤លានរៀល ពីស្រាបៀរកម្ពុជាគឹមានចន្លោះពី ១៣០នាក់ ទៅ ១៤៥នាក់ឯណោះ។

សូមបញ្ជាក់ផងដែរថា ចំនួនរង្វាន់ធំដែលស្រាបៀរកម្ពុជាផ្តល់ជូនដល់អតិថិជនខ្លួន សម្រាប់ ឆ្នាំ២០១៩នេះ ជាសរុបមានរង្វាន់ទឹកប្រាក់ ៤០លានរៀល ចំនួន ១០០រង្វាន់ ៤លានរៀល ចំនួន ២០០០រង្វាន់ និង រង្វាន់ដំណើរកម្សាន្តទៅចក្រភពអង់គ្លេសចំនួន ១០០ រង្វាន់ ឯណោះ ៕
ពិសាដោយការទទួលខុសត្រូវ!