រាជធានី​ភ្នំពេញ ៖ ការ​អនុវត្ត​ម៉ោង​បង្រៀន និង​រៀន​ក្នុង​រដូវប្រាំង ​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំងនោះ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា សម្រេច​បន្ថយ​ម៉ោង​បង្រៀន​ពី​ម៉ោង​១១​មកត្រឹម​ម៉ោង​១០​និង​៣០​នាទី​ព្រឹក និង​ពេល​ល្ងាច​ពី​ម៉ោង​០១​មកម៉ោង​០១​និង​៣០​នាទី ដោយ​អះអាង​ថា ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់សុខភាព​សិស្សា​នុសិស្ស​ពី​ធាតុអាកាស​ក្ដៅ​ខ្លាំង ។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បានឱ្យ​ដឹង​ថា ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩ អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង និង​អាច​មាន​សីតុណ្ហភាព​លើស​ពី​៤០អង្សារសេ ជា​ពិសេស​នៅ​ចន្លោះពី​ម៉ោង​១០:០០ ព្រឹក​ដល់​ម៉ោង​១៤:០០ រសៀល​ ។

ដូច្នេះហើយក្រសួង​ស្នើ​ទៅ​គ្រប់​គ្រឹះស្ថានសិក្សា​ចាត់ចែង​អនុវត្ត​ម៉ោង​បង្រៀន​គឺ ពេល​ព្រឹក ចូល​រៀន​នៅ​ម៉ោង ៧:០០ ចេញ​ម៉ោង​១០:៣០ ហើយ​សម្រាប់​ពេល​រសៀល ចូល​រៀន​នៅ​ម៉ោង​១៣:៣០ ចេញ​ម៉ោង​១៧:០០ ។

ក្រសួង​អប់រំបញ្ជាក់​ថា នៅ​ពេល​ដែល​ផុត​ដូ​វ​ក្តៅ​នេះ គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ត​តាម​គោលការណ៍ ដែល​មាន​ស្រាប់​វិញ ៕