រាជធានីភ្នំពេញ៖ ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរមិនបានប៉ុន្មានថ្ងៃផង គេបានឃើញលោកសាពូន មីដាដា តារាចម្រៀងល្បីឈ្មោះកាលពី១០ឆ្នាំមុន និងបាត់មុខពីពិភពសិល្បៈជាច្រើនឆ្នាំមកហើយនោះ បានបង្ហោះរូបថតមួយសន្លឹកអង្គុយនៅលើរទេះរុញ ដោយនៅដៃមានព្យួរសេរ៉ូមថែមទៀត ធ្វើមហាជនខ្លះមានការងឿងឆ្ងល់ថា តើសាពូន មីដាដា មានជំងឺអ្វីធ្ងន់ធ្ងរបានជាដល់ថ្នាក់អង្គុយលើរទេះរុញ ហើយនៅដៃមានព្យួរសេរ៉ូម បែបនេះ?។

ជាមួយរូបថតគួរឲ្យភ្ញាក់ផ្អើលមួយសន្លឹកនេះ សាពូន មីដាដា បានបង្ហោះសារថា៖ «គ្រឿងក្នុងសត្វ គ្រឿងសមុទ្រ ស្រាបៀរ ស្រាវីស្គី បើមិនតមទេ នឹងដើរលែងរួចហើយ សាពូន នេះជាការទូន្មានរបស់លោកគ្រូពេទ្យ ជំងឺសន្លាក់អាស៊ីត» ។

ក្រោយបង្ហោះសារនេះ ធ្វើឲ្យមិត្តភក្តិជាច្រើនមានការភ្ញាក់ផ្អើល ហើយខ្លះទៀតក៏បានខមិនសួរថា ឈឺអ្វី ? ខ្លះជូនពរឱ្យឆាប់ជាសះស្បើយ ក្នុងនោះ លោកហ៊ុន ម៉ានី បានខមិនថា មើលថែសុខភាពផងបង! ហើយសាពូន មីដាដា តបវិញថា ខ្ញុំបាទនឹងខំថែសុខភាពឲ្យបានរឹងមាំ ដើម្បីនៅបម្រើកិច្ចការជាច្រើនទៀតជូនចៅហ្វាយ ទានប្រុស។ តែចំពោះលោករិន សាវេត វិញ បានខមិនថា កុំមកល្បិចពេញខ្លួនពេក យើងហ្នឹង បើថាថតកុនថតទៅ ! ៕